
តួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ១៩៩២។ យោងតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ មាត្រា ៤៤ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) នៅឆ្នាំ ១៩៩៥ ដែលជាយន្តការសម្របសម្រួល និងជូនយោបល់ដល់រាជរដ្ឋាភិបាលលើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការរួមចំណែករបស់កុមារ។ នៅឆ្នាំ២០០៩ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានធ្វើការកែសម្រួលសមាសភាព និងរចនាសម្ព័ន្ធឡើងវិញ ដែលរចនាសម្ព័ន្ធថ្មីមានរហូតដល់រាជធានី ខេត្ត និងមានក្រុមការងារដើម្បីកុមារនៅតាមក្រសួង ស្ថាប័ន។ ការកែសម្រួលទាំងនេះមានគោលបំណងដើម្បីសម្របសម្រួលចំពោះដំណើការការអនុវត្តសិទ្ធិកុមារកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។
សកម្មភាពការងាររបស់ ក.ជ.ក
កិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីចងក្រងសៀវភៅមេរៀនស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” សម្រាប់បណ្តុះបណ្តាលដល់និស្សិតរបស់វិទ្យាស្ថានជាតិសង្គមកិច្ច។
អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការឆាលហ្វាន កម្ពុជា និងវិទ្យាស្ថានជាតិសង្គមកិច្ច បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីរៀបចំចងក្រងសៀវភៅមេរៀនស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” សម្រាប់បណ្តុះបណ្តាលដល់និស្សិតរបស់វិទ្យាស្ថានជាតិសង្គមកិច្ច។
សន្និសីទថ្នាក់តំបន់ស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនាញដើម្បីប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ»។
អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការ APLE Cambodia បានរៀបចំសន្និសីទថ្នាក់តំបន់ស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនាញដើម្បីប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ»។
វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញសម្រាប់ក្រុមកម្លាំងសេវាសង្គម ខេត្តព្រៃវែង។
អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការ WOMEN ប្រចាំខេត្តព្រៃវែង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ សម្រាប់ក្រុមកម្លាំងសេវាសង្គម ខេត្តព្រៃវែង។
វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការលើកកម្ពស់ការយល់ដឹងអំពីអនុសញ្ញាសិទ្ធិកុមារ និងកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញដល់កុមារ និងយុវជន។
អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការម្លប់ឫស្សី បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការលើកកម្ពស់ការយល់ដឹងអំពីអនុសញ្ញាសិទ្ធិកុមារ និងកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញដល់កុមារ និងយុវជន នៅរាជធានីភ្នំពេញ។
ជំនួបពិភាក្សាការងារជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា។
អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានជួបពិភាក្សាការងារជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា ដើម្បីបង្ហាញអំពីវឌ្ឍនភាពការងារទាក់ទងនឹងការលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា និងកិច្ចសហការការងារ។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិ។
រាជរដ្ឋាភិបាលកម្ពុជា បានប្រជុំពិភាក្សា និងបានអនុម័តឯកភាពលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។
វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
ក្រុមការងារគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ចំនួនពីរវគ្គ ដល់កុមារ និងយុវជន នៃអង្គការសមាជិករបស់អង្គការសម្ព័ន្ធចាប់ដៃ និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប។
កិច្ចប្រជុំអន្តរក្រសួងនៃទីស្តីការគណៈរដ្ឋមន្ត្រី
អគ្គលេខាធិការដ្ឋាន ក.ជ.ក ចូលរួមកិច្ចប្រជុំអន្តរក្រសួងនៃទីស្តីការគណ:រដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។
កិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណ:រដ្ឋមន្រ្តី
អគ្គលេខាធិការដ្ឋាន ក.ជ.ក ចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណ:រដ្ឋមន្រ្តី ដើម្បីពិនិត្យ ពិភាក្សាកែសម្រួលលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។
វគ្គបណ្តុះបណ្តាលស្តីពីអនុសញ្ញាស្តីពីសិទ្ធិកុមារ និងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការម្លប់ឫស្សី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីអនុសញ្ញាស្តីពីសិទ្ធិកុមារ និងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញដល់កុមារ និងយុវជន នៅខេត្តបាត់ដំបង។