Cambodia National Council for Children

Structure of CNCC

Structure of CNCC

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទិ្ធកុមារ (អ.ស.ក) នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ១៩៩២។ យោងតាមមាត្រា ៤៤ នៃ អ..ក តម្រូវឱ្យប្រទេសហត្ថលេខីផ្តល់របាយការណ៍វឌ្ឍនភាពស្តីពីកុមារ ជូនគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ (អ.ស.ប)។  រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) តាមអនុក្រឹត្យលេខ៨៣អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៥។ នៅចុងឆ្នាំ២០០៩ ក.ជ.ក. បានកែសម្រួលសមាសភាព និង រចនាសម្ព័ន្ធ មកជាព្រះរាជក្រឹត្យលេខ នស/រកត/១២០៩/១២០១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៩។ ក.ជ.ក ជាយន្តការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែករបស់កុមារ។ ក.ជ.ក មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រធានកិត្តិយស, រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) ជាប្រធាន, រដ្ឋលេខាធិការក្រសួងកិច្ចការនារី, ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង​ ស.អ.យ ជាអនុប្រធាន និងមានអនុរដ្ឋលេខាធិការ ២១ ក្រសួង ស្ថាប័ន ជាសមាជិក, អគ្គលេខាធិការ ក.ជ.ក ជាសមាជិកអចិន្ត្រៃយ៍, សមាសភាពជាក់ស្តែងរបស់ ក.ជ.ក. ត្រូវកំណត់ដោយអនុក្រឹត្យ។ ក.ជ.ក ពិគ្រោះយោបល់ សម្របសម្រួលសកម្មភាពទាំងឡាយ ដែលពាក់ព័ន្ធនឹងបញ្ហាកុមារ ពិនិត្យ តាមដាន វាយតម្លៃលើការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ កម្មវិធីជាតិសម្រាប់កុមារនៅកម្ពុជា និងលើកសំណើជូនរាជរដ្ឋាភិបាលអំពីតម្រូវការ និងបញ្ហាទាំងឡាយដែលធានាឧត្តមប្រយោជន៍របស់កុមារ ចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងកុមារ និងផ្តល់អនុសាសន៍ស្របនឹងអនុសញ្ញានិងបទដ្ឋានអន្តរជាតិផ្សេងៗស្តីពីកុមារ ធ្វើការផ្សព្វផ្សាយច្បាប់ អនុសញ្ញាស្តីពីសិទ្ធិកុមារ គោលនយោបាយ លិខិតបទដ្ឋាននានា និងបំផុសចលនាគាំទ្រការអនុវត្តសិទ្ធិកុមារឲ្យមានប្រសិទ្ធភាព។ល។

TitleSizeDateAction
Structure of CNCC12,740.13 MB15-Jun-2017

Our Partners