Cambodia National Council for Children

Progress Report

Progress Report

​ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បាននិងកំពុងជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ (២០១៦-២០១៨) តាមរយៈការផ្សព្វផ្សាយ និងបញ្ជ្រាបផែនការជាតិនេះទៅក្នុងផែនការថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ជាក់ស្តែង អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានបញ្ជ្រាបផែនការនេះដល់ក្រសួងចំនួន ៣ រួមមាន ក្រសួង ស.អ.យ សុខាភិបាល និងក្រសួងកិច្ចការនារី។ ទន្ទឹមនឹងនេះដែរ អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានបញ្ជ្រាបផែនការជាតិនេះដល់ខេត្តចំនួន ៣ គឺខេត្តត្បូងឃ្មុំ សៀមរាប និងខេត្តព្រៃវែង។ ជាលទ្ធផល ផែនការសកម្មភាពនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការប្រតិបត្តិរបស់ ក.ជ.ក. ខេត្ត។

ប្រទេសកម្ពុជាមានប្រជាជនសរុបចំនួន១៤.៦៧៦.៥៩១នាក់ ជាមួយនឹងកំណើនប្រចាំឆ្នាំ១,៨៣% ក្នុងនោះស្រ្តី៧.៥៥៥.០៨៣នាក់ ស្មើនឹង៥១,៤៧%។ កុមារអាយុក្រោម១៨ឆ្នាំមានចំនួន៥.២១៧.៧៣៣ នាក់ ស្មើ៣៥,៥% នៃចំនួនប្រជាជនសរុប និងកុមារពីអាយុ០-៦ឆ្នាំ មានចំនួន១.៩២២.៩៦៩នាក់ ស្មើនឹង១៣,១% នៃចំនួនកុមារសរុប។[1]

[1] អង្កេតចន្លោះជំរឿននៃប្រជារាស្រ្តកម្ពុជា ឆ្នាំ២០១៣។

TitleSizeDateAction
Report of children situation 2016 direction 20171,670.16 MB14-Jun-2017
Report of children situation 2016 direction 20171,670.16 MB14-Jun-2017

Our Partners