Cambodia National Council for Children

CNCC Yearly Report

CNCC Yearly Report

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងមាត្រា៤ បានចែងជាអាទិ៍ថា រដ្ឋធានាការពារសិទ្ធិកុមារ ដូច មានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ...។ ផ្តើមចេញពីគោលការណ៍នេះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវវិធានការណ៍គ្រប់បែបយ៉ាងសំដៅទប់ស្កាត់ និងការពារកុមារពីអំពើ​គាប​សង្កត់ អំពើកេង ប្រវ័ញ្ច អំពើជួញដូរ អំពើពេស្យាចារ និងអំពើហិង្សាគ្រប់រូបភាព តាមរយៈការបង្កើតយន្តការ និងពង្រឹងការអនុវត្តច្បាប់និងប្រព័ន្ធយុត្តិធម៌។

 

ឆ្លើយតបទៅនឹងគោលការណ៍ និងវិធានការណ៍ខាងលើរាជរដ្ឋាភិបាល បានបង្កើតនូវក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (...) ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តយស និងឯកឧត្តម វង សូត​ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា ជាប្រធានក្រុមប្រឹក្សា និងមានតំណាងមកពីក្រសួង ស្ថាប័ន ជាអនុប្រធាន និងសមាជិក ... គឺជាយន្តការសម្របសម្រួលពិនិត្យតាមដាន និងសរសេររបាយការណ៍ពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារនៅក្នុងព្រះរាជាណា​ចក្រ​កម្ពុជាសំដៅលើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារព្រមទាំងប្តេជ្ញាចិត្តគោរពការពារ និងបំពេញសិទ្ធិនានាចំពោះប្រជាពលរដ្ឋជាពិសេសកុមារ ក្នុងការរស់នៅប្រកបដោយសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋដែលបានដាក់ចេញនូវវិធានការជាច្រើន រួមមានការអនុម័តច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត លិខិតបទដ្ឋាន យន្តការ កិច្ចសហការថ្នាក់ជាតិ និងអន្តរជាតិដើម្បីធានាឲ្យបាននូវសុខុមាលភាព និងការគាំពារសង្គមចំពោះកុមារកម្ពុជា។

 

TitleSizeDateAction
Annual Activities Report 2017 of Cambodia National Council for Children (CNCC)224.05 MB03-Jan-2018

Our Partners