Cambodia National Council for Children

General Secretariat of Cambodia National Council for Children has been drafting a Strategic Plan for Development and Protection of Children's Rights 2019-2023.

General Secretariat of Cambodia National Council for Children has been drafting a Strategic Plan for Development and Protection of Children's Rights 2019-2023.

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

អគ្គលេខាធិការដ្ឋាន ក.ជ.ក បាននឹងកំពុងរៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមារ ២០១៩-២០២៣

អគ្គលេខាធិការដ្ឋាន ក.ជ.ក ក្រុមការងារបច្ចេកទេសរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ២០១៩-២០២៣ បានប្រជុំពិនិត្យលើសេចក្តីព្រាងលើកទី១ លើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមារ ២០១៩-២០២៣​ ។ ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ក្រោមការដឹកនាំលោកជំទាវអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក ទីប្រឹក្សាបច្ចេកទេសរៀបចំផែនការយុទ្ធសាស្រ្តបន្ទាប់ពីបានរៀបចំបញ្ចប់សេចក្តីព្រាងលើកទី១ នៃផែនការយុទ្ធសាស្រ្តនេះ បានមកធ្វើបទបង្ហាញជូនក្រុមការងាររៀបចំដើម្បីពិនិត្យ កែសម្រួល និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងទី១នេះមុននឹងរៀបចំធ្វើសិក្ខាសាលា។

ផែនការយុទ្ធសាស្រ្ត ក.ជ.ក មានគោលដៅរយៈពេល​៥ឆ្នាំ ដោផ្តោតលើប្រសិទ្ធភាពនៃការអនុវត្តសិទ្ធិកុមារនៅកម្ពុជា ក្នុងគោលបំណងកំណត់ទស្សនៈវិស័យ បេសកកម្ម គោលដៅយុទ្ធសាស្រ្ត និងលទ្ធផលរំពឹងទុករួមទាំងសកម្មភាពយុទ្ធសាស្រ្តសម្រាប់ឱ្យផ្នែកទាំងបីរួមមាន ផ្នែករដ្ឋបាលផែនការ និងហិរញ្ញវត្ថុ, ផ្នែកការការពារកុមារ និងពិនិត្យតាមដាន, និងផ្នែកអប់រំផ្សព្វផ្សាយ និងអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ, ក្រុមការងារដើម្បីកុមារតាមក្រសួង ស្ថាប័ន, ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមាររាជធានី ខេត្ត, និងអ្នកពាក់ព័ន្ធចូលរួមសហការអនុវត្តផែនការយុទ្ធសាស្រ្តនេះ។ 

ផែនការយុទ្ធសាស្ត្រនេះមានគោលដៅយុទ្ធសាស្រ្តជាអាទិភាពចំនួន រួមមាន ១. ពង្រឹងការការពារ និងពិនិត្យតាមដានការអនុវត្តសិទ្ធិកុមារ ២. បង្កើនការអប់រំផ្សព្វផ្សាយ និងអភិវឌ្ឍធនធានមនុស្ស ៣. ពង្រឹងសមត្ថភាពស្ថាប័ន និងអភិវឌ្ឍន៍ភាពជាដៃគូ ៤. ពង្រឹងពង្រីកក្រុមការងារដើម្បីកុមារតាមក្រសួង ស្ថាប័ន និង៥. លើកកម្ពស់ការអប់រំ ផ្សព្វផ្សាយ និងពិនិត្យតាមដានការអនុវត្តសិទ្ធិកុមារតាមរាជធានីខេត្តរួមទាំងលទ្ធផលរំពឹងទុក និងសកម្មភាពជាយុទ្ធសាស្ត្រផងដែរ

Our Partners