Cambodia National Council for Children

The Meeting Selects the theme of Celebration of Children's Day, 1st June, 2019

The Meeting Selects the theme of Celebration of Children's Day, 1st June, 2019

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

កិច្ចប្រជុំជ្រើសរើសប្រធានបទអបអរសាទរទិវាកុមារកម្ពុជា ១មិថុនា ឆ្នាំ២០១៩

ទីស្តីការក្រសួង ស.អ.យ៖ កាលពីព្រឹកថ្ងៃច័ន្ទ ៦រោច ខែមាឃឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនងថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៩អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើមី្បកុមារ (ក.ជ.ក) បានរៀបចំកិច្ចប្រជុំជ្រើសរើសប្រធានបទសម្រាប់អបអរសាទរខួបលើកទី៧០ ទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ ក.ជ.ក។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងតំណាងកុមារ ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ៥២នាក់(ស្រី២៨នាក់)

ជាលទ្ធផលអង្គប្រជុំបានសម្រេចជ្រើសរើសប្រធានបទជាអាទិភាព ចំនួន៣ សម្រាប់ទិវាកុមារអន្តរជាតិ១មិថុនាឆ្នាំ២០១៩ គឺ៖ (១). លើកកម្ពស់សិទ្ធិកុមារ ដោយលុបបំបាត់អំពើហិង្សាគ្រប់រូបភាព (២). រួមគ្នាគិតគូថែរក្សាសុវត្ថិភាពកុមារ ឆ្លើយតបនឹងកិច្ចការពារ (៣). បង្កើនការវិនិយោគ និងពង្រឹងគុណភាពអប់រំ ដល់កុមារជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ។ ប្រធានបទនេះនឹងដាក់ឆ្លងស្នើសុំការឯកភាពពីឯកឧត្តម រង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។

 

Our Partners