Cambodia National Council for Children

Training on Role and Duty of CNCC

Training on Role and Duty of CNCC

ការពង្រឹងការអនុវត្តន៍តួនាទី និង
ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់ខេត្ត

    អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានចូលរួមសម្របសម្រួលវគ្គបណ្តុះ បណ្តាលស្តីពីការយល់ដឹងពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងការពង្រឹងការអនុវត្តតួនាទីនិងភារកិច្ចរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់រាជធានី-ខេត្ត ចំនួន ៥លើក ក្នុងខេត្តចំនួន៤ គឺខេត្តត្បូងឃ្មុំ សៀមរាប ស្វាយរៀង និងខេត្តក្រចេះ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់រាជធានី-ខេត្ត ដើម្បីលើកកម្ពស់ការយល់ដឹងលើសិទ្ធិកុមារ សិទ្ធិកុមារនៅក្នុងអភិបាលកិច្ច និងការចូលរួមរបស់កុមារ។ ពង្រឹងការយល់ដឹងពីការបញ្រ្ជាបការការពារកុមារ និងពិធិសារបន្ថែមរបស់អនុសញ្ញាស្តីពីសិទ្ធិកុមារ និងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារលើកកម្ពស់ការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់រាជធានី-ខេត្ត ពង្រឹងការគ្រប់គ្រង ការអនុវត្តការងារឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព និងស្វែងរកកិច្ចសហការគាំទ្រពីស្ថាប័ន និងអង្គការពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ។
    វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក ។ លើកទី១ ធ្វើនៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ដល់៣១ ខែធ្នូ ឆ្នាំ២០១៥ លើកទី២ ខេត្តសៀមរាប នៅថ្ងៃទី២៦ ដល់២៨ ខែមករា ឆ្នាំ២០១៦ មានសមាសភាពអ្នកចូលរួមសរុបចំនួន ៤៣នាក់ (ស្រី១១នាក់) លើកទី៣ នៅខេត្តស្វាយរៀង នៅថ្ងៃទី១៦ ដល់១៧ ខែមិថុនា ឆ្នាំ២០១៦ សមាសភាពអ្នកចូលរួមសរុប ចំនួន ៣៩នាក់ (ស្រី ១៨នាក់) លើកទី៤ នៅខេត្តក្រចេះ ថ្ងៃទី២២ ដល់២៤ ឆ្នាំ២០១៦ សមាសភាពចូលរួមសរុប ៣៥នាក់ និងលើកទី៥ នៅខេត្តស្វាយរៀង មានសមាសភាពចូលរួមសរុប ៣៥នាក់ ជាប្រធាន អនុប្រធាន និងសមាជិក ក.ជ.ក ខេត្ត មន្ត្រីលេខាធិការដ្ឋាន ក.ជ.ក ខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍ ។
    ក្រោយពីវគ្គបណ្តុះបណ្តាលសិក្ខាកាមទាំងអស់បានយល់ដឹងជ្រួតជ្រាប និងយល់ដឹងពីសិទ្ធិកុមារ ការអនុវត្តសិទ្ធិ អនុសញ្ញាស្តីពីសិទ្ធិកុមារ ពិធីសារបន្ថែមនៃអនុសញ្ញា និងលិខិតុបករណ៍អន្តរជាតិដ៏ទៃទៀត។ ជាពិសេសបានស្វែងយល់ពីច្បាប់កម្ពុជាដែលពាក់ព័ន្ធ និងការការពារសិទ្ធិកុមារ និងលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ។ សំខាន់ជាងនេះទៀតសិក្ខាកាមបានយល់ដឹងពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងនាមជាមន្ត្រីរបស់ ក.ជ.ក រាជធានីខេត្តដែលត្រូវទទួលខុសត្រូវក្នុងការសម្របសម្រួល ផ្តល់យោបល់ និងពិនិត្យតាមដានការអនុវត្តសិទ្ធិកុមារឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ដែលបង្ហាញឱ្យឃើញពីការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារនេះ។
 


 

Our Partners