Cambodia National Council for Children

Meeting to review and provide input on the input provided by the child on the creation of the educational message on child abuse and persecution.

Meeting to review and provide input on the input provided by the child on the creation of the educational message on child abuse and persecution.

 អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

កិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើធាតុចូលដែលផ្តល់ដោយកុមារ ស្តីពីការបង្កើតសារអប់រំស្តីពីការរំលោភបំពាន ​និងការបៀតបៀនផ្លូវភេទកុមារ

អគ្គលេខាធិការដ្ឋាន ក.ជ.ក កាលពីថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩  នៅភោជនីយដ្ឋានទន្លេបាសាក់II ដោយមានការសហការគាំទ្រពី អង្គការ ChildFund Cambodia បានរៀបចំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើធាតុចូលដែលផ្តល់ដោយកុមារ លើសារអប់រំ ស្តីពីការរំលោភបំពាន​ និងការបៀតបៀនផ្លូវភេទកុមារ។ កិច្ចប្រជុំនេះបានពិភាក្សា ពិនិត្យ ផ្តល់យោបល់ និងបានជ្រើសរើសខ្លឹមសារ រូបភាពនៃសារអប់រំមួយចំនួន ដើម្បីរៀបចំសេចក្តីព្រាងចុងក្រោយ ខ្លឹមសារអប់រំនេះបន្ទាប់ពីរៀប​ចំ​ជាគំនូរព្រាងនៃសារអប់រំ (Poster)​​ ​​ហើយនឹងដាក់ជូនក្រុមការងារបច្ចេកទេសពិនិត្យ និងផ្តល់យោបល់ មុននឹងដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងសម្រេចលើសារអប់រំនេះ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ស៊ន សាបោន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក តំណាងលោកជំទាវអគ្គលេខាធិការ ក.ជ.ក និងមានអ្នកចូលរួមមកពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា  អង្គការដៃគូ មេធាវី និងមន្រ្តីនៃអគ្គលេខា​ធិការ​ដ្ឋាន ក.ជ.ក សរុបចំនួន ២០នាក់ (ស្រី១២នាក់)។

 

Our Partners