Cambodia National Council for Children

Meetings Disseminate cooperation plans and resource mobilization for implementation of the Cambodia National Council for Children (CNCC) plans for 2019

Meetings Disseminate cooperation plans and resource mobilization for implementation of the Cambodia National Council for Children (CNCC) plans for 2019

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

កិច្ចប្រជុំផ្សព្វផ្សាយផែនការសហប្រតិបត្តិការ និងការកៀរគរធនធានសម្រាប់អនុវត្តផែនការប្រតិបត្តិក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ឆ្នាំ២០១៩

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបង្ហាញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការការងារជា​មួយ​ដៃគូកន្លង និងបង្ហាញអំពីផែនការប្រតិបត្តិបន្តរបស់អគ្គលេខាធិការដ្ឋាន ក.ជ.ក ដល់ដៃគូ ដើម្បីកៀរគរធនធានសម្រាប់អនុវត្តផែនការប្រតិបត្តិរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារប្រចាំឆ្នាំ២០១៩។ ការងារកិច្ចការការការពារកុមារ ទាមទាឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធផ្សេងទៀត និងក្រុមហ៊ុនវិស័យឯកជនផងដែរ។

តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិ និងការកៀរគរធនធានសម្រាប់អនុវត្តផែនការសកម្មភាពឆ្នាំ ២០១៩ អគ្គលេខាធិការដ្ឋាន ក.ជ.ក  មានក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងមានការគាំទ្រពីអង្គការដៃគូ ដើម្បីសម្រេចឲ្យបានលទ្ធផលរួមរបស់យើង​ និងដើម្បីឧត្តមប្រយោជន៍របស់កុមារកម្ពុជានាពេលអនាគត។

ទីស្តីការក្រសួង ស.អ.កាលពីថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំ​​រឹទ្ធិ​​ស័​ក ព.ស.២៥៦២  ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយផែនការសហប្រតិបត្តិការ និងកៀរគរធនធានរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រោមអធិបតីយភាពលោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានអ្នកចូលរួមអញ្ជើញមកពីមកដៃគូអភិវឌ្ឍន៍ អង្គការដៃគូ កាកបាទក្រហមកម្ពុជា នាយកដ្ឋានពាក់ព័ន្ធនៃក្រសួង ស.អ.យ និងមន្ត្រីអគ្គលេខាធិការដ្ឋាន ក.ជ.ក​ សរុបចំនួន ៥៧នាក់ (ស្រី២១នាក់)

Our Partners