Cambodia National Council for Children

Meeting of Technical Working Group Review comments on the study on national analysis of the situation of sexual exploitation of children on the Internet in Cambodia

Meeting of Technical Working Group Review comments on the study on national analysis of the situation of sexual exploitation of children on the Internet in Cambodia

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) 

កិច្ចប្រជុំក្រុមការងារបច្ចេកទេស ពិនិត្យផ្តល់យោបល់លើឯកសារការសិក្សាស្រា​វ​ជ្រាវថ្នាក់ជាតិ ស្តីពីការវិភាគស្ថានភាពនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធើណេ​​ត នៅ​​​​​កម្ពុជា

ស្របតាមបច្ចេកវិទ្យាកាន់តែរីកចម្រើន កិច្ចការពារកុមារក៏ត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត ជាក់ស្តែង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានសហការណ៍​ជាមួយអង្គកា​រ​ដែនដីមនុ​ស្ស  នៃប្រទេសហូឡងដ៏(Terre des Hommes) ដើម្បីងអនុវត្តគម្រោងបញ្ឈប់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធើណេ​​ត នៅ​​​​​កម្ពុជា។

អគ្គលេខាធិការដ្ឋាន ក.ជ.ក ក្រោមកិច្ចដឹកនាំដោយ លោកជំទាវ ញ៉េប សុភាព អគ្គលេខា​ធិការ នៃអគ្គលេខាធិកា​រដ្ឋាន ក.ជ.ក បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យផ្តល់យោបល់លើឯកសារការសិក្សាស្រា​វ​ជ្រាវថ្នាក់ជាតិ ស្តីពីស្ថានភាពនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធើណេ​​តនៅកម្ពុជា និងមានជាសមាជិកចូលរួមមកពីនាយកដ្ឋាន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា ដៃគូអភិវឌ្ឍន៍ អង្គការដៃគូពាក់ព័ន្ធ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក  សរុបចំនួន ២១នាក់ (ស្រី ១០នាក់)  

កិច្ចប្រជុំនេះរៀបចំឡើងដើម្បី (១)ប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបច្ចេកទេ​​ស ដើម្បីពិនិត្យផ្តល់យោបល់លើការសិក្សាស្រាវជ្រាវថ្នាក់ជាតិ ស្តីពីការវិភាគស្ថានភាពនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធើណេតនៅកម្ពុជា (២)ពិនិត្យផ្តល់យោបល់លើសេចក្តីព្រាងលទ្ធផលដំបូងនៃការសិក្សាស្រា​វ​ជ្រាវថ្នាក់ជាតិ ស្តីពីស្ថានភាពនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រ​ព័ន្ធ អ៊ីនធើណេ​​តនៅកម្ពុជា កាលពីថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច  ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគា​រភ្នំពេញ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក ) គឺជាសេនាធិការ ជាយន្តការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលកម្ពុជា លើការងារការអនុវត្តសិទ្ធិកុមារកម្ពុជា រាយការណ៍ពីស្ថានភាពកុមារ​ជូនរាជរដ្ឋាភិបាលកម្ពុជា និងធ្វើរបាយការណ៍ពីវឌ្ឍនភាពស្តីពីការអនុវត្តអនុសញ្ញាសិទ្ធិកុមារ ជូនគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ។

 

Our Partners