Cambodia National Council for Children

Consultation meeting with children about the creation of educational messages about child protection from abuse and sexual harassment

Consultation meeting with children about the creation of educational messages about child protection from abuse and sexual harassment

 អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

កិច្ចប្រជុំពិគ្រោះយោបល់ជាមួយកុមារ ស្តីពីការផលិតសារអប់រំអំពីការការពារកុមារពីការរំលោភបំពាន និងបៀតបៀនផ្លូវភេទ

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើមី្បកុមារ(ក.ជ.ក) ដោយមានការសហការគាំទ្រពី អង្គការ ChildFund Cambodia បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយកុមារ ស្តីពីការផលិតសារអប់រំអំពីការការពារកុមារពីការរំលោភបំពាន និងបៀតបៀនផ្លូវភេទ កាលពីព្រឹកថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ភោជនីយដ្ឋានទន្លេបាសាក់II

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ស៊ន សាបោន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក តំណាងលោកជំទាវអគ្គលេខាធិការ ក.ជ.ក ក្នុងគោលបំណងដើម្បីឲ្យកុមារអាចការពារខ្លួន និងដើម្បីឲ្យសាធារណជនបានយល់ដឹងនិងជៀសវាងទង្វើដែលនាំទៅរកការរំលោភបំពាន និងបៀតបៀនផ្លូវភេទលើកុមារ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក លោកស្រី ដែលអញ្ជើញមកពីនាយដ្ឋានពាក់ព័ន្ធនៃក្រសួង ស.អ.យ មន្រ្តីនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និងអង្គការជាដៃគូពាក់ព័ន្ធ ព្រមទាំងកុមារា កុមារី ជាពិសេសកុមារពិការ និងកុមារជនជាតិដើមភាគតិច សរុបចំនួន ៤៤នាក់(ស្រី ២១នាក់)។ ធាតុចូលដែលទទួលបានពីកិច្ចប្រជុំពិគ្រោះយោបល់ជាមួយកុមារនេះ នឹងត្រូវបញ្ចូលទៅក្នុងសេចក្តីព្រាងចុងក្រោយ ដើម្បីដាក់ឆ្លងក្រុមការងារបច្ចេកទេសសម្រេចនៅចុងខែមករាឆ្នាំ២០១៩នេះ។ 

 

Our Partners