Cambodia National Council for Children

Attendance Respectful Soul H.E Dr. BEAT RICHNER, Professor of Excellence

Attendance Respectful Soul H.E Dr. BEAT RICHNER, Professor of Excellence

 អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត BEAT RICHNER

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីពេទ្យគន្ធបុប្ផាវត្តភ្នំ ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើមី្បកុមារ (ក.ជ.ក) បានអញ្ញើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត BEAT RICHNER ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុហ្សឺណែវ ប្រទេសស្វេស ក្នុងជន្មាអាយុ ៧១ឆ្នាំ ដោយរោគាពាធ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ស.អ.យ និងថ្នាក់ដឹកនាំ ក.ជ.ក សូមចូលរួមរំលែកទុក្ខនិងសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយចំពោះមរណភាពរបស់ឯឧត្តម ហើយនេះជាការបាត់បងឥស្សរជនមួយរូបដែលបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់លាននាក់។ ក្នុងឱកាសនៃការវិយោគទុក្ខដ៏សែនក្រៀមក្រំនេះថ្នាក់ដឹកនាំក្រសួង ស.អ.យ និងថ្នាក់ដឹកនាំ ក.ជ.ក សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីសោកស្តាយ អាឡោះអាល័យជាមួយនឹងក្រុមគ្រួសារឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិតដោយសេចក្តីសង្វេគជាទីបំផុត និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិតបានទៅយោនយកកំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

 

Our Partners