Cambodia National Council for Children

A ceremony to meet with the children of PrehAndorng village

A ceremony to meet with the children of PrehAndorng village

 អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

ពិធីជួបសំណេះសំណាលជាមួយកុមារភូមិព្រះអណ្តូង

រសៀលថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ​បានជួបសំណេះសំណាលជាមួយក្មួយៗកុមារ និងអាណាព្យាបាល​រស់នៅ ភូមិព្រះអណ្តូង ឃុំកណ្តោលជ្រុំ​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​ និងបាននាំមកនូវអំណោយចែកជូនកុមារចំនួន​ ២០០នាក់ រួមមាន៖ សៀវភៅ​ ប៊ិច​ ខ្មៅដៃ​ ជ័រលុប​ ប្រដាប់ខួងខ្មៅដៃ នំ​ ទឹកក្រូច​ ទឹកបរិសុទ្ធ ចាហួយ និងថវិកាចំនួន ២០០០៛ (ពីរពាន់រៀល) ក្នុងម្នាក់ៗ និងបានឧបត្ថម្ភដល់សាលាមតេយ្យសហគមន៍ក្នុងភូមិព្រះអណ្តូងនូវសម្ភារៈសិក្សា សម្ភារៈកីឡា និងថវិកាមួយចំនួន ប្រកបដោយភាពស្និតស្នាល និងរីករាយក្រៃលែង ។

ក្នុងពេលជាមួយគ្នានេះដែរ អគ្គលេខាធិការដ្ឋាន ក.ជ.ក ក៏បាននាំអំណោយចែកជូនដល់គ្រួសារក្រីក្របំផុតក្នុងភូមិព្រះអណ្តូងមួយគ្រួសារ ដែលមានសំលៀកបំពាក់ សម្ភារៈប្រើប្រាស់ និងថវិកាចំនួន ៣០,០០០០៛ (សាមសិបម៉ឺនរៀល) ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ និងការលំបាករបស់គាត់។

 

Our Partners