Cambodia National Council for Children

The celebration of International Children's Day on June 1st World Day Against Child Labor on June 12, and the Children's Day 2018

The celebration of International Children's Day on June 1st World Day Against Child Labor on June 12, and the Children's Day 2018

 អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

ការប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៨

សាលមហោស្រពនៃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋាន ក.ជ.ក បានរៀបចំរៀបចំពិធីមីទ្ទិញអបអរសាទរ ខួបលើកទី៦ ទិវាកុមារ   អន្ដរ​ជាតិ ១មិថុនា  ក្រោមប្រធានប​ទ “រួមគ្នាការពារកុមារដើម្បីអភិវឌ្ឍគ្រួសារ និងសង្គមជាតិ” ខួបលើកទី១ ទិវាពិភពលោ​ក ​ប្រឆាំងពលកម្មកុមារ ១២មិថុនា  ក្រោម​ប្រ​ធា​ន​បទ “ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាព​សម្រាប់កម្មករនិយោជិតវ័យក្មេង ដើម្បីលុបបំបាត់ពលកម្មកុមារ”  និងទិវាកុមារកម្ពុជា ឆ្នាំ២០១៨  ដើម្បីរំលឹកដល់​សិទ្ធិ ជា​មូ​​ល​ដ្ឋា​​នរបស់កុមារ និងបង្ហាញពីការប្តេជ្ញា​ចិត្ត យ៉ាងមោះមុត ក្នុងការយកចិត្តទុកដាក់របស់​រាជរដ្ឋាភិបាល ដើម្បីបន្តជំរុញលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងការអបអរសាទរលទ្ធផលការងារលើវិស័យកុមារ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេ​ច​បាន  ក្នុងនាមជាប្រទេសហត្ថលេខី នៃអនុសញ្ញាអង្គ​​ការសហប្រជាជាតិស្តីពីសិទ្ធិកុមារ។

ពិធីមិទ្ទិញដ៏អធិកអធមនេះបានប្រព្រឹត្តិទៅក្រោមអធិបតី​ភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។ ក្នុងនោះដែរក៏មានការអញ្ចើញជាកិត្តិយសពីភ្ញៀវជាតិ អន្តរជាតិ អង្គទូត លោកគ្រូ អ្នកគ្រូ​កុមារា កុមារី សិស្សានុសិស្សមកពីសាលារដ្ឋ សាលាឯកជន មណ្ឌលថែទាំកុមាររបស់រដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងកុមារតាមសហគមន៍ សរុបចំនួន ៣៤០០នាក់​។ 

 

 

Our Partners