Cambodia National Council for Children

Painting Contest celebrates International Children's Day on June 1, 2018

Painting Contest celebrates International Children's Day on June 1, 2018

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

ការប្រឡងគូរគំនូរអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៨

សាលមហោស្រពនៃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋាន ក.ជ.ក សហការជាមួយវិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ បានរៀបចំការប្រឡងគូរគំនូរ ដើម្បីអបអរសាទរខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ រួមគ្នាការពារកុមារពារដើម្បីអភិវឌ្ឍគ្រួសារនិងសង្គមជាតិ ខួបលើកទី១៧ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនាក្រោមប្រធានបទ ទប់ស្កាត់គ្រោះថ្នាក់ការងារនិងភាពរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករនិយោជិតវ័យក្មេងដើម្បីលុបបំបាត់ពលកម្មកុមារ និង ទិវាកុមារកម្ពុជា២០១៨ដើមី្បឲ្យកុមារបានបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន និងលើកទឹកចិត្តឲ្យកុមារបានចូលរួមសប្បាយរីករាយក្នុងថ្ងៃទិវារបស់ពួកគេ។ កុមារដែលចូលរួមការប្រឡងគូរគំនូរនេះ ជាកុមារា កុមារី ដែលកំពុងសិក្សានៅសាលារដ្ឋ ឯកជន មណ្ឌលថែទាំកុមាររដ្ឋ មណ្ឌលថែទាំកុមារអង្គការមិនមែនរដ្ឋាភិបាល និងតាមសហគមន៍ សរុបចំនួន ២៨០ នាក់។

 

Our Partners