Cambodia National Council for Children

Press Release on International Children's Day 1st June The 12th World Day Against Child Labor and Children's Day 2018

Press Release on International Children's Day 1st June The 12th World Day Against Child Labor and Children's Day 2018

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

សេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៨

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើមី្បកុមារ (ក.ជ.ក) មានកិត្តិយសសូមជម្រាបជូន​សាធារណ​ជនទូទៅ ជ្រាបថា នាថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅសាលមហោស្រពនៃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នឹងមានរៀបចំពិធីមីទ្ទិញអបអរទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៨ ដើម្បីរំលឹកដល់​សិទ្ធិជា​មូ​​ល​ដ្ឋា​​នរបស់កុមារ និងបង្ហាញពីការប្តេជ្ញា​ចិត្ត យ៉ាងមោះមុត ក្នុងការយកចិត្តទុកដាក់របស់​រាជរដ្ឋាភិបាល ដើម្បីបន្តជំរុញលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងការអបអរសាទរលទ្ធផលការងារលើវិស័យកុមារ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេ​ច​បាន  ក្នុងនាមជាប្រទេសហត្ថលេខី នៃអនុសញ្ញាអង្គ​​ការសហប្រជាជាតិស្តីពីសិទ្ធិកុមារ។ចំពោះព័ត៌មានលម្អិតពាក់ព័ន្ធកម្មវិធីមីទ្ទិញអបអរសាទរទិវាកុមារ   សូមមើលក្នុងសេចក្តីប្រកាសព័ត៌មាន ដូចមានជូនភ្ជាប់។

 

 

Our Partners