Cambodia National Council for Children

Training on Child Right to CNCC's Member

Training on Child Right to CNCC's Member

ការបញ្រ្ជបសិទ្ធិកុមារទៅក្នុងផែនការរបស់ក្រសួង ស្ថាប័ន
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានរៀបចំសៀវភៅសិក្សាស្តីពីការបញ្ជ្រាប់ សិទ្ធិកុមារនៅតាមវិស័យ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីសិទ្ធិកុមារ ការចូលរួមរបស់កុមារ និងអភិបាលកិច្ចសិទ្ធិកុមារទៅក្នុងវិស័យនីមួយៗ ការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបទៅនឹងសិទ្ធិកុមារ ដល់សមាជិក សមាជិកាក្រុមការងារដើម្បីកុមារនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រើប្រាស់សម្រាប់បណ្តុះបណ្តាលគ្រូបង្គោលនៅតាមក្រសួង ស្ថាប័ន និងដើម្បីលើកកម្ពស់ការអនុវត្តសិទ្ធិកុមារនៅក្នុងប្រទេសកម្ពុជា ឱ្យមានប្រសិទ្ធភាព។
សៀវភៅសិក្សាស្តីពីសិទ្ធិកុមារនេះ គឺជាឧបករណ៍ដ៏សំខាន់មួយ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពីសិទ្ធិកុមារ និងអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។ ដូច្នេះ សៀវភៅសិក្សាស្តីពីសិទ្ធិកុមារនេះ ពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ ក៏ដូចជាការធានាដល់ការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព ការចូលរួមរបស់កុមារ និងជាមូលដ្ឋានសម្រាប់បញ្ជ្រាបចំណេះដឹងអំពីសិទ្ធិកុមារ ដើម្បីអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារនៅកម្ពុជា។
សូមរំលឹកផងដែរថាៈ អគ្គលេខាធិកាដ្ឋាន ក.ជ.ក បានធ្វើការបណ្តុះបណ្តាលស្តីពីការបញ្រ្ជបសិទ្ធិកុមារទៅក្នុងផែនការរបស់ក្រសួង ស្ថាប័ន ជាសមាជិក ក.ជ.ក បានចំនួន ៣លើក ដល់មន្រ្តី និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន គឺលើកទី១ ធ្វើនៅក្រសួងកិច្ចការនារី ថ្ងៃទី២៨ ដល់២៩ ខែមេសា ឆ្នាំ២០១៦ លើកទី២ ធ្វើនៅក្រសួងសុខាភិបាល ថ្ងៃទី០៣ ដល់០៤ ខែឧសភា ឆ្នាំ២០១៦ និងលើកទី៣ ធ្វើនៅក្រសួង ស.អ.យ ថ្ងៃទី០៥ ដល់០៦ ខែឧសភា ឆ្នាំ២០១៦ ក្នុងគោលបំណង (១)ដើម្បីបញ្ជ្រាបការយល់ដឹងពីសិទ្ធិកុមារ ការចូលរួមរបស់កុមារ និងអភិបាលកិច្ចសិទ្ធិកុមារទៅក្នុងវិស័យនីមួយៗ (២)ដើម្បីបញ្ជ្រាបការយល់ដឹងពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបទៅនឹងសិទ្ធិកុមារ  ដែលមានអ្នកចូលរួមសរុប ចំនួន ៤២នាក់ (ស្រី២៩នាក់)។

 

TitleSizeDateAction
Convention on the right of the child and its optional protocols341.90 MB09-Aug-2017

Our Partners