Cambodia National Council for Children

Notification on painting contest

Notification on painting contest

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

សេចក្តីជូនដំណឹងស្តីពីការប្រឡងគូរគំនូរ ដើមី្បចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៨

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើមី្បកុមារ(ក.ជ.ក) មានកិត្តិយស សូមជម្រាបជូនសាធារណជនទូទៅ ជាពិសេស ក្មួយៗ កុមារា កុមារី ដែលកំពុងសិក្សានៅសាលារដ្ឋ ឯកជន មណ្ឌលថែទាំកុមាររដ្ឋ មណ្ឌលថែទាំកុមារអង្គការមិនមែនរដ្ឋាភិបាល និងតាមសហគមន៍ ឲ្យបានជ្រាបថា អគ្គលេខាធិការដ្ឋាន ក.ជ.ក សហការជាមួយវិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ នឹងរៀបចំការប្រឡងគូរគំនូរ ដើមី្បចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនាឆ្នាំ២០១៨ ក្រោម ប្រធានបទ រួមគ្នាការពារកុមារដើមី្បអភិវឌ្ឍគ្រួសារនិងសង្គមជាតិ  ដើមី្បឲ្យកុមារបានបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន និងលើកទឹកចិត្តឲ្យកុមារបានចូលរួមសប្បាយរីករាយក្នុងថ្ងៃទិវារបស់ពួកគេ។ ចំពោះព័ត៌មានលម្អិតពាក់ព័ន្ធកម្មវិធីប្រឡងគំនូរនេះ សូមមើលក្នុងសេចក្តីជូនដំណឹងដូចមានជូនភ្ជាប់។

 

Our Partners