Cambodia National Council for Children

Training courses involve protecting children from sexual exploitation online

Training courses involve protecting children from sexual exploitation online

 អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

វគ្កបណ្តុះបណ្តាលពាក់ព័ន្ធនឹងការការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ថ្ងៃព្រហសស្បតិ៍ ៥ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី​០៥ ខែមេសា ឆ្នាំ២០១៨, បានរៀបចំសម្របសម្រួលវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងការការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ដែលសហការសម្របសម្រួលដោយអង្គការ Terre des Hommes និង APPLE និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និងអង្គការ Terre des Hommes និង APPLE សរុបចំនួន ៣៩នាក់ ១៧ស្រី។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងពីហានិភ័យ និងបញ្ហាទាក់ទងនឹងការកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ិនធ័រណែត និងពិភាក្សាអំពីវិធីសាស្រ្តដែលអាចធ្វើទៅបានដើម្បីការពារកុមារពីហានិភ័យទាំងនោះ។

អង្គការ Terre des Hommes​​ ជាអង្គការឈានមុខគេក្នុងការលុប​បំបាត់អំពើកេងប្រវ័ញ្ចគ្រប់រូបភាពលើកុមារ បានស្នើសុំការសហការ និងការសម្របសម្រួលពីអគ្គលេខាធិការដ្ឋាន ក.ជ.ក ដើម្បីអនុវត្តគម្រោងរយៈពេល ៣ឆ្នាំ ស្តីពីការការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។ វគ្គបណ្តុះបណ្តាលនេះ គឺជាការឆ្លើយតបទៅនឹងសំណើរបស់លោកជំទាវអគ្គលេខាធិការ ក.ជ.ក ដែលបានស្នើសុំឲ្យអង្គការ Terre des Hommes និង APPLE ធ្វើការបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំ និងមន្រ្តី ក.ជ.ក ទាំងអស់ដែលត្រូវដឹងមុខពេលកិច្ចសហការអនុវត្តគម្រោងស្តីពីការការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ចាប់ផ្តើម។

សូមបញ្ជាក់ថា  អំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារលើបណ្តាញអ៊ីនធើណិត គឺជាអំពើទាំងឡាយដែលប្រើប្រាស់អ៊ីនធើណិតជាមធ្យោបាយក្នុងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ មានច្រើនសណ្ឋានដូចជា៖ ការប្រើប្រាស់អ៊ីនធើណិតក្នុងការលួងលោមកុមារដើម្បីគោលបំណងផ្លូវភេទ, ការប្រើប្រាស់អ៊ីនធើណិតក្នុងការ ឬបណ្តាលឱ្យមានការកេងប្រវ័ញ្ចផ្លូវភេទកុមារ, ការប្រើប្រាស់អ៊ីនធើណិតដែលបណ្តាលឱ្យរូបភាព និងសម្ភារៈអាសអាភាសកុមារផ្សេងទៀតត្រូវបានគេ ផលិត ចែកចាយ លក់​ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញជាសាធារណៈជាដើម។

 

Our Partners