Cambodia National Council for Children

Meeting to select the theme for celebration of the 69th Anniversary of the 1st June International Children’s Day, 17th Anniversary of the 12 June World’s Day against Child Labour (WDCL), and the Cambodia Children’s Day 2018

Meeting to select the theme for celebration of the 69th Anniversary of the 1st June International Children’s Day, 17th Anniversary of the 12 June World’s Day against Child Labour (WDCL), and the Cambodia Children’s Day 2018

 អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

កិច្ចប្រជុំជ្រើសរើសប្រធានបទសម្រាប់អបអរសាទរខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៨

ទីស្តីការក្រសួង ស.អ.យ៖ កាលពីព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើមី្បកុមារ(ក.ជ.ក) បានរៀបចំកិច្ចប្រជុំជ្រើសរើសប្រធានបទសម្រាប់អបអរសាទរខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ ក.ជ.ក។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងតំណាងកុមារ ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ សរុប ៣៦នាក់(ស្រី ២០នាក់)។ ជាលទ្ធផលអង្គប្រជុំបានសម្រេចជ្រើសរើសប្រធានបទជាអាទិភាព ចំនួន៣ សម្រាប់ទិវាកុមារអន្តរជាតិ១មិថុនាឆ្នាំ២០១៨ គឺ៖

(១)-រួមគ្នាការពារកុមារ ដើមី្បអភិវឌ្ឍគ្រួសារ និងសង្គុមជាតិ (២)-លើកកម្ពស់ការថែទាំកុមារ ដើមី្បសុខុមាលភាពគ្រួសារ និងសង្គមជាតិ (៣)-វិនិយោគលើការអប់រំកុមារ ដើមី្បអភិវឌ្ឍគ្រួសារ និងសង្គមជាតិ។ ប្រធានបទខាងលើនេះ នឹងត្រូវស្នើសុំថ្នាក់ដឹកនាំពិនិត្យ និងសម្រេចដើម្បីជ្រើសរើសយកប្រធានបទ១ ក្នុងចំណោមប្រធានបទជាអាទិភាពទាំង៣។

MoSVY: On 28 February 2018, the Cambodia National Council for Children (CNCC) has conducted the Meeting to select the theme for celebration of the 69th Anniversary of the 1st June International Children’s Day, 17th Anniversary of the 12 June World’s Day against Child Labour (WDCL), and the Cambodia Children’s Day 2018 which presided over by H.E Nhep Sopheap, General Secretary of CNCC and there consisted of 36 participants (20 women) from relevant ministries, institutions and NGOs participated in the meeting. As the results, the meeting has selected the 3 prioritized themes namely: (1)-Together Protecting Children for Family and Social Development (2)-Promoting Care of Children for Family and Social Welfare and (3)-Investing on Child Education for Family and Social Development. The above themes will be asked for review and approval from leaders in order to select the best one among the prioritized ones.

 

Our Partners