Cambodia National Council for Children

The Consultative Workshop on the 4th, 5th and 6th National Combined Draft Report on the Implementation of the Convention on The Rights of the Child with Stakeholders at Subnational Level

The Consultative Workshop on the 4th, 5th and 6th National Combined Draft Report on the Implementation of the Convention on The Rights of the Child with Stakeholders at Subnational Level

 អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ជាតិគួបលើកទី៤ ទី៥ និ​ង​​ ទី៦ ស្តីពីការអនុវត្តអនុសញ្ញាសិទ្ធិកុមារជាមួយអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីរួមខេត្តបាត់ដំបង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានសម្របសម្រួលរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ជាតិគួបលើកទី៤ ទី៥ និងទី៦ ស្តីពីការអនុវត្តអនុសញ្ញាសិទ្ធិកុមារជាមួយអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ។

សិក្ខាសាលានេះមានការជួយឧបត្ថម្ភគាំទ្រពីអង្គការឆាលហ្វានអេឌូកូ (Child Fund Educo) ក្នុងគោលបំណងប្រមូលធាតុចូលដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងរបាយការណ៍នេះ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានអ្នកចូលរួមប្រមាណ៧០នាក់ ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីនៃសាលាខេត្ត និងមន្ទីរពាក់ព័ន្ធដែលអញ្ជើញមកពីខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ប៉ៃលិន និងខេត្តពោធិសាត់ និងតំណាងអង្គការដៃគូពាក់ព័ន្ធដែលកំពុងធ្វើការងារកុមារនៅក្នុងខេត្តបាត់ដំបង។

សិក្ខាសាលាបានដំណើរការទៅតាមរបៀបវារៈដែលបានគ្រោងទុក ហើយអ្នកចូលរួមទាំងអស់ត្រូវបានបែងចែកជា ៦ក្រុមពិភាក្សា។ ក្រុមទី(១) ពិភាក្សាលើ វិធានការទូទៅនៃការអនុវត្តក្រុមទី(២) ពិភាក្សាលើ និយមន័យកុមារ, គោលការទូទៅ, និងសិទ្ធិពលរដ្ឋ និងសេរីភាពក្រុមទី(៣) ពិភាក្សាលើ អំពើហិង្សាលើកុមារ, បរិយាកាសគ្រួសារ និងការថែទាំជំនួសក្រុមទី(៤) ពិភាក្សាលើ ពិការភាព, សុខភាពមូលដ្ឋាន, និងសុខុមាលភាពក្រុមទី(៥) ពិភាក្សាលើ ការអប់រំ, ការលំហែ, និងសកម្មភាពផ្នែកវប្បធម៌ក្រុមទី(៦) ពិភាក្សាលើ វិធានការការពារពិសេស

ជាលទ្ធផល មតិយោបល់ និងសំណូមពរមួយចំនួនដែលផ្តល់ដោយអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ត្រូវបានប្រមូល ហើយនេះជាធាតុចូលដ៏សំខាន់សម្រាប់បញ្ចូលទៅក្នុងសេចក្តីព្រាងរបាយការណ៍គួបនេះ បន្ទាប់មកនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធនៅថ្នាក់ជាតិនាពេលខាងមុខ។

On 23 February 2018 in Battambang province, the General Secretariat of Cambodia National Council for Children (CNCC) has facilitated to conduct the Consultative Workshop on the 4th, 5th and 6th National Combined Draft Report on the Implementation of the Convention on the Rights of the Child with Stakeholders at Subnational Level which supported by Child Fund Educo in aiming at collection of inputs so that it will be included into the draft report. The Workshop presided over by H.E Nhep Sopheap, General Secretary of the Cambodia National Council for Children (CNCC) and there consisted of approximately 70 participants who are leaders and officials of provincial halls and relevant provincial departments from Battambang, Banteay Meanchey, Udor Meanchey, Siem Reap, Pailin and Pursat provinces and staff of NGOs who are working in Battambang province participated in the workshop. The Workshop processed as planned and participants were divided into 6 group discussions. 1st Group discussed on “General Measures”; 2nd Group discussed on “Child Definition, General Guidance, Civic Rights and Freedom”; 3rd Group discussed on “Violence against Children, Family Environment, and Alternative Care”; 4th Group discussed on “Disability, Basic Health and Welfare”; 5th Group discussed on “Education, Vacation and Cultural Activities”; 6th Group discussed on “Special Protection Measures”. As results, the comments and suggestions provided by stakeholders at subnational level were collected and these are the main inputs for including into the combined draft report and then will be put for discussing among stakeholders of relevant ministries, institutions and NGOs at national level in the near future.

 

Our Partners