Cambodia National Council for Children

National Child Rights Commission Technical Working Group Meeting

National Child Rights Commission Technical Working Group Meeting

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ..

កិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់គណៈកម្មការការពារកុមារថ្នាក់ជាតិ

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីរួមខេត្តបាត់ដំបង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានសម្របសម្រួលរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងប្រមូលធាតុចូលដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងដំបូង (zero draft) នៃគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តំណាងលោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។

នេះជាសកម្មភាពបន្តពីកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់របស់គណៈកម្មការការពារកុមារថ្នាក់ជាតិ ដែលបានរៀបចំនៅទីរួមខេត្តកែប កាលពីថ្ងៃទី១២-១៤ ខែកុម្ភៈ ឆ្នាំ២០១៨។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារថ្នាក់ខេត្ត/រាជធានី គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារថ្នាក់ស្រុក/ខណ្ឌ/ក្រុង គណៈកម្មាធិការឃុំ/សង្កាត់ទទួលបន្ទុកស្រ្តីនិងកុមារ និងតំណាងអង្គការដៃគូពាក់ព័ន្ធដែលកំពុងធ្វើការងារកុមារនៅក្នុងខេត្តបាត់ដំបង។ អ្នកចូលរួមកិច្ចប្រជុំទាំងអស់ត្រូវបានបែងចែកជាបីក្រុម ដើម្បីពិភាក្សាលើតួនាទីនិងភារកិច្ចទទួលខុសត្រូវរបស់យន្តការនានាដែលមានស្រាប់នៅថ្នាក់ខេត្ត/រាជធានី ថ្នាក់ស្រុក/ខណ្ឌ/ក្រុង និងថ្នាក់ឃុំ/សង្កាត់ និងតួនាទីភារកិច្ចទទួលខុសត្រូវរបស់អង្គការពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ។

ក្រុមនីមួយៗត្រូវជ្រើសរើសសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបី គឺកាទប់ស្កាត់ ការអន្តរាគមន៍ និងការឆ្លើយតប ដើម្បីពិភាក្សាយ៉ាងលម្អិតលើធាតុផ្សំចំនួនបួនដែលមាននៅក្នុងសសរស្តម្ភនីមួយៗ គឺ៖ (១)ប្រព័ន្ធអប់រំ (២)ប្រព័ន្ធសុខុមាលភាពកុមារ (៣)ប្រព័ន្ធយុត្តិធម៌ និង(៤)ប្រព័ន្ធថែទាំសុខភាពកុមារ។ ជាលទ្ធផល ធាតុចូលជាច្រើនពាក់ព័ន្ធនឹងតួនាទី និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ រួមទាំងអង្គការមិនមែនរដ្ឋាភិបាលផងដែរ ត្រូវបានប្រមូល និងចងក្រងដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងដំបូងនៃគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ។

On 21 February 2018 in Battambang province, the General Secretariat of Cambodia National Council for Children (CNCC) has facilitated to conduct the Meeting with relevant Stakeholders at Sub-national level in order to seek inputs for including into the zero draft of the National Policy on Child Protection System.

The meeting presided over by H.E Oum Sophannara, Deputy Secretary General of CNCC, representative of H.E Nhep Sopheap, Secretary General of CNCC. This was a continuous activity of the meeting conducted on 12-14 February 2018 in Kep. There consisted of participants in the meeting who were from the Provincial Women’s and Children’s Consultative Committee, District Women’s and Children’s Committee, Commune Committee on Women and Children and representatives of NGOs working for children’s issues in Battambang province. All participants were divided into three groups to discuss on the roles and responsibilities of existing mechanisms at provincial, district and commune levels and roles and responsibilities of NGOs at sub-national level. Each group required to select one of three pillars such as Prevention, Intervention and Response to discuss in detail of four components of each pillar namely: (1) Education System (2) Child Welfare System (3) Justice System and (4) Health System. As results, a lot of inputs related to the roles and responsibilities of relevant stakeholders at sub-national level including NGOs have been collected and bound so that it will be integrated into the zero draft of the National Policy on Child Protection System

 

Our Partners