Cambodia National Council for Children

Meeting of the Technical Working Group of the National Commission on Child Protection

Meeting of the Technical Working Group of the National Commission on Child Protection

 អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ..

កិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់គណៈកម្មការការពារកុមារថ្នាក់ជាតិ

ខេត្តកែប៖ កាលពីថ្ងៃទី១២-១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីរួមខេត្តកែប អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានសម្របសម្រួលរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់គណៈកម្មការការពារកុមារថ្នាក់ជាតិ ក្នុងគោលបំណងសរសេរឡើងវិញនូវសេចក្តីព្រាងដំបូង (zero draft) នៃគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ។

ម្យ៉ាងទៀត ការរៀបចំកិច្ចប្រជុំនៅទីរួមខេត្តកែបនេះ គឺផ្អែកតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី០៥-០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខេត្តសៀមរាប ដែលក្រុមការងារបច្ចេកទេសនៃគណៈកម្មការនេះបានឯកភាពគ្នាថា ត្រូវតែរៀបចំសេចក្តីព្រាងគោលនយោបាយនេះជាថ្មីដែលស្របនឹងបរិបទកម្ពុជា និងត្រូវបញ្ចូលទៅក្នុងសេចក្តីព្រាងគោលនយោបាយនេះនូវសសរស្តម្ភបីគឺ (១)ការទប់ស្កាត់ (២)ការអន្តរាគមន៍ និង (៣)ការឆ្លើយតប។

កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីជំនាញដែលអញ្ជើញមកពីក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងផែនការ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងកិច្ចការនារី, អគ្គលេខាធិការដ្ឋាន ក.ជ.ក និងតំណាងអង្គការភ្លែនអន្តរជាតិកម្ពុជា។

សម្រាប់លទ្ធផលនៃកិច្ចប្រជុំនៅខេត្តកែបនេះ ក្រុមការងារបច្ចេកទេសនៃកិច្ចប្រជុំនេះបានពិភាក្សាលម្អិតលើសសរស្តម្ភទី១ គឺ ការទប់ស្កាត់ដោយផ្តោតសំខាន់លើ៖ ទិដ្ឋភាពទូទៅ, បញ្ហាប្រឈម, យុទ្ធសាស្រ្ត (ដំណោះស្រាយ) ដែលក្នុងនោះយុទ្ធសាស្រ្តអាទិភាព ដូចជា៖ ប្រព័ន្ធអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល, ប្រព័ន្ធសុខុមាលភាពកុមារ, ប្រព័ន្ធយុត្តិធម៌, និងប្រព័ន្ធសុខាភិបាល ត្រូវបានក្រុមការងារលើកយកមកពិភាក្សា។ ទន្ទឹមនឹងនេះ តួនាទីនិងភារកិច្ចទទួលខុសត្រូវរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។

On 12-14 February 2018 in Kep province, the General Secretariat of Cambodia National Council for Children (CNCC) has facilitated to conduct the Technical Working Group Meeting (TWG) of the National Child Protection Committee in order to re-write the zero draft of the National Policy on Child Protection System.

Besides, the meeting conducted in Kep based on the spirit of the meeting held on 05-06 February 2018 in Siem Reap province in which the TWG of National Child Protection Committee has agreed that it is needed to develop the new draft Policy to be in line with the Cambodia’s context and it should have three main pillars to be included in the policy namely (1)Prevention, (2)Intervention, and (3)Response.

There were technical officials from the Ministry of Education Youth and Sports; Ministry of Planning; Ministry of Social Affairs, Veterans and Youth Rehabilitation; Ministry of Women’s Affairs; officials of CNCC and representative from Plan International Cambodia participated in the meeting.

As results of the meeting in Kep, the TWG has discussed in detail on the first Pillar “Prevention” which focused on: Overview, Challenge and Strategy (solution) in which the prioritized strategies such as Education, Dissemination and Training System; Child Welfare System; Justice System; and Health System were discussed. At the same time, the roles and responsibilities of relevant ministries and institutions were also discussed.

 

Our Partners