Cambodia National Council for Children

National Child Rights Commission Technical Working Group Meeting

National Child Rights Commission Technical Working Group Meeting

 

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ..

កិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់គណៈកម្មការការពារកុមារថ្នាក់ជាតិ

កាលពីថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីរួមខេត្តសៀមរាប អគ្គលេខាធិការដ្ឋាន ក.ជ.ក បានសម្របសម្រួលរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់គណៈកម្មការការពារកុមារថ្នាក់ជាតិ ក្នុងគោលបំណងដើម្បីពិនិត្យមើលសេចក្តីព្រាងគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ។

ឯកសារនេះរៀបចំដោយទីប្រឹក្សា ក្រោមការជួយឧបត្ថម្ភថវិកាពីអង្គការភ្លែនអន្តរជាតិកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និងមានការចូលរួមពីលោក លោកស្រី ដែលអញ្ជើញមកពីអន្តរក្រសួងពាក់ព័ន្ធផងដែរ។

ផ្អែកតាមហេតុផលជាច្រើននៃសេចក្តីព្រាងគោលនយោបាយនេះ និងដោយមានការណែនាំពីថ្នាក់ដឹកនាំក្រសួងស្ថាប័នដែលជាសមាជិកគណៈកម្មការការពារកុមារថ្នាក់ជាតិមក ក្រុមការងារបច្ចេកទេសនៃគណៈកម្មការនេះបានសម្រេចសរសេរសេចក្តីព្រាងគោលនយោបាយនេះ ដោយគោរព និងអនុលោមតាមការណែនាំពីគណៈរដ្ឋមន្រ្តី ជាពិសេសផ្អែកលើក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ក៏ដូចជាគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ជាគំរូ។

ជាលទ្ធផល អង្គប្រជុំបានកំណត់ជាមាតិកាគោល និងកំណត់បញ្ចូលសសរស្តម្ភចំនួនបី ទៅក្នុងគោលនយោបាយនេះ មានជាអាទិ៍ ការទប់ស្កាត់ ការអន្តរាគមន៍ និងការឆ្លើយតប។ 

On 5-6 February 2018 in Siem Reap province, the General Secretariat of Cambodia National Council for Children (CNCC) has facilitated to conduct the Technical Working Group Meeting of the National Child Protection Committee in order to review the draft of National Policy on Child Protection System drafted by consultants and provided financial support by Plan International Cambodia. The meeting was presided over by H.E Nhep Sopheap, General Secretary of CNCC and there were officials from relevant ministries and institutions participated.

Based on many reasons of the drafted Policy and guidance from leaders of ministry and institution who are members of the National Child Protection Committee, the Technical Working Group of the Committee has decided to write the Policy with respect and in accordance with the guidance of the Council of Minister of Cambodia, especially based on the Cambodia’s National Social Protection Policy Framework and National Aging Policy as model.

As result, the meeting has set up the core context and decided to include the three pillars into the policy namely Prevention, Intervention and Response.

Our Partners