Cambodia National Council for Children

Meeting Presenting the Executive Plan of the Cambodia National Council for Children, 2018 to Partner Organizations

Meeting Presenting the Executive Plan of the Cambodia National Council for Children, 2018 to Partner Organizations

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ..

កិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ប្រចាំឆ្នាំ២០១៨ ដល់អង្គការដៃគូ

ថ្ងៃអង្គារ ១៤ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ  បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារប្រចាំឆ្នាំ២០១៨ ដល់អង្គការដៃគូពាក់ព័ន្ធដើម្បីគៀរគរធនធាន  ក្រោមអធិបតីភាពលោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក  ដែលមានអ្នកចូលរួមប្រមាណ ៥០នាក់ អញ្ជើញមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង ស.អ.យ និងតំណាងអង្គការដៃគូពាក់ព័ន្ធ។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បី (១)បង្ហាញពីលទ្ធផលឆ្នាំ២០១៧ បញ្ហាប្រឈម និងទិសដៅឆ្នាំ២០១៨ (២)កៀរគរធនធានសម្រាប់អនុវត្តផែនការប្រតិបត្តិរបស់ ក.ជ.ក ឆ្នាំ២០១៨ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមអង្គការដៃគូពាក់ព័ន្ធ។ កិច្ចប្រជុំបានលើកយកផែនការសកម្មភាពសំខាន់ៗចំនួន ២៤ មកបង្ហាញដល់អង្គការដៃគូ ជាលទ្ធផលអង្គការដៃគូពាក់ព័ន្ធបានយកផែនការសកម្មភាពរបស់ ក.ជ.ក មួយចំនួនដាក់បញ្ជូលក្នុងផែនការរបស់អង្គការដៃគូ ដើម្បីជួយគៀរគរធនធានក្នុងការអនុវត្តផែនការសកម្មភាពរបស់ ក.ជ.ក ឆ្នាំ២០១៨។

 

Our Partners