Cambodia National Council for Children

The Consultative Meeting on Inputs and Mapping the National Policy Initiative on Child Protection

The Consultative Meeting on Inputs and Mapping the National Policy Initiative on Child Protection

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

កិច្ចប្រជុំពិគ្រោះយោបល់រកធាតុចូល និងគូសជាផែនទីលើគំនិតផ្តួចផ្តើមបង្កើតគោលនយោបាយជាតិស្តីពីប្រពន្ធ័កិច្ចការពារកុមារ

ខេត្តក្រចេះ៖ ថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០១៨៖ ក្រោមកិច្ចសហការសម្របសម្រួល និងគាំទ្រពីអង្កការភ្លែនអន្តរជាតិកម្ពុជា និងអង្គការឆាលហ្វាន់កម្ពុជា គណៈកម្មការការពារកុមារថ្នាក់ជាតិនៃក្រុមប្រឹក្សាជាតិកម្ពុជាដើមី្បកុមារ​ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ (គ.ក.ស.ក) ថ្នាក់ខេត្ត ស្រុក, គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក) និងអង្គការដៃគូពាក់ព័ន្ឌ ក្នុងគោលបំណងដើម្បីស្វែងរកធាតុចូល និងគូសជាផែនទីលើគំនិតផ្តួចផ្តើមបង្កើតគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ដែលប្រព្រឹត្តទៅពីថ្ងៃទី18-19 ខែមករា ឆ្នាំ2018 នៅខេត្តក្រចេះ ដែលមានអ្នកចូលរួមសរុបចំនួន 37នាក់ (ស្រី​ 23 នាក់)។

ជាលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់ អង្គពិធីទាំងមូលសូមគាំទ្រឲ្យមានគោលនយោបាយស្តីពីប្រព័ន្ធកិច្ចការពារកុមារ ដែលក្នុងនេាះកត្តាមួយចំនួនត្រូវកំណត់ដើម្បីបញ្ចូលទៅក្នុងផែនការ ដូចជា៖ ត្រូវមានជនបង្គោលដែលមានជំនាញការងារសង្គមកិច្ច ហើយស្ថិតនៅក្នុងក្របខ័ណ្ឌក្រសួងសង្គមកិច្ចនៅគ្រប់ឃុំ, ត្រូវមានធនធានមនុស្សនិងកញ្ចប់ថវិកាដោយឡែកនិងគ្រប់គ្រាន់, មានកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធ និងត្រូវបង្កើតឲ្យមានរចនាសម្ពន្ធក្រុមប្រឹក្សាកុមារឬបណ្តាញកុមារតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ឃុំ ដែលកត្តាទាំងអស់នេះអាចជួយសម្របសម្រួល និងអន្តរាគមន៍ដោះស្រាយបញ្ហាកុមារបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

In cooperation, coordination and support from Plan International Cambodia and ChildFund Cambodia, the National Child Protection Committee of the Cambodia National Council for Children (CNCC) has conducted a consultative meeting with Provincial and District Women's and Children's Consultative Committee (WCCC), Commune Committee for Women and Children (CCWC) and relevant NGOs from 18-19 January 2018 in Kratie province in which 37 people (23 women) participated in aiming of seeking inputs and drawing a mapping relating to the initiatives of development of the National Policy on Child Protection System.

As a result, the participants of the meeting supported the Policy on Child Protection System to be developed and besides there are some factors determined in order to include into the policy. Those factors consist of: it must have a focal point in every commune who specialized in social work and working under the MoSVY; it should have human resources, separate and adequate package of budget; it must have a cooperation with relevant stakeholders; and should establish a structure of national children council or children network from national level to sub-national level so that it can help to coordinate and intervente in solving the problems of children on time and effectiveness.

Our Partners