Cambodia National Council for Children

Workshop on National Child Porotection Committee

Workshop on National Child Porotection Committee

គណៈកម្មការការពារកុមារថ្នាក់ជាតិ
អគ្គលេខាធិការដ្ឋាន ក.ជ.ក បានធ្វើសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីគំនិតផ្តួចផ្តើមផែនការយុទ្ធសាស្ត្រប្រព័ន្ធការពារកុមារថ្នាក់ជាតិ ដើម្បីគាំទ្រឱ្យមានវេទិការជួបជុំគ្នារវាងតំណាងស្ថាប័នរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធសំខាន់ៗមួយចំនួនដែលធ្វើការងារពាក់ព័ន្ធនឹងកិច្ចការពារកុមារ មកពិភាក្សាដើម្បីរកឱ្យឃើញរួមគ្នានូវយុទ្ធសាស្រ្តក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពារកុមារថ្នាក់ជាតិ។ ចែករំលែកនូវទស្សនៈ និងបទពិសោធន៍ដើម្បីធ្វើឱ្យបានសម្រេចប្រព័ន្ធការពារកុមារនៅកម្ពុជា។ បានយល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ទាំងរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ។ សិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារកុមារថ្នាក់ជាតិ ដែលមានសមាសភាពចូលរួមសរុបចំនួន ៧២នាក់ (ស្រី១៧នាក់) ជាសមាជិក    គណៈកម្មការ តំណាងក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ និងតំណាងកុមារ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ សណ្ឋាគារហ៊ីម៉ារ៉ារី។
សូមបញ្ជាក់ថាៈ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានបង្កើតគណៈកម្មការការពារកុមារថ្នាក់ជាតិ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ដើម្បីសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័ន អង្គការមិនមែន  រដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍពាក់ព័ន្ធ និងផ្នែកឯកជន ក្នុងគោលបំណងពង្រឹងប្រព័ន្ធការពារកុមារ បង្ការទប់ស្កាត់ ការពារ និងលុបបំបាត់រាល់ទម្រង់នៃការរំលោភបំពានផ្សេងៗនិងអំពើហិង្សាលើកុមារសំដៅបម្រើឧត្តមប្រយោជន៍កុមារ។ គណៈកម្មការនេះមានតួនាទី សម្របសម្រួលក្នុងការពិនិត្យ និងបំពេញបន្ថែមភាពខ្វះចន្លោះក្នុងក្របខ័ណ្ឌច្បាប់ គោលនយោបាយ ផែនការជាតិ និងក្របខ័ណ្ឌនៃការអនុវត្ត សម្របសម្រួលផ្តល់ជំនួយបច្ចេកទេសនិងជំរុញការអនុវត្តសកម្មភាពការការពារកុមារ លើកកម្ពស់ការយល់ដឹងពីការការពារកុមារ សហការនិងជំរុញការពិនិត្យតាមដាននិងវាយតម្លៃការអនុវត្តការការពារកុមារ។
    





 

Our Partners