Cambodia National Council for Children

The Consultative Meeting on Inputs and Mapping the National Policy Initiative on Child Protection

The Consultative Meeting on Inputs and Mapping the National Policy Initiative on Child Protection

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

កិច្ចប្រជុំពិគ្រោះយោបល់រកធាតុចូល និងគូសជាផែនទីលើគំនិតផ្តួចផ្តើមបង្កើតគោលនយោបាយជាតិស្តីពីប្រពន្ធ័កិច្ចការពារកុមារ

ខេត្តស្វាយរៀងៈ​ ថ្ងៃច័ន្ទ​-អង្គារ ១៤-១៥រោច​ ខែបុស្ស​ ឆ្នាំរកា​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី១៥​-១៦ ខែមករា​ ​ឆ្នាំ២០១៨​ ក្រោមការសហការសម្របសម្រួលរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការឆាលហ្វាន់កម្ពុជា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើមី្បកុមារ​ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់រកធាតុចូល និងគូសជាផែនទីលើគំនិតផ្តួចផ្តើមបង្កើតគោលនយោបាយជាតិស្តីពីប្រពន្ធ័កិច្ចការពារកុមារ ជាមួយគណៈកម្មការពិគ្រោះយោបល់កិច្ចការនារី និងកុមារ នៅខេត្តស្វាយរៀង ដែលមានអ្នកចូលរួម សរុបចំនួន ៣៧ នាក់ (ស្រី​ ២១ នាក់)។ ជាលទ្ធផល នៃកិច្ចពីគ្រោះយោបល់ អង្គពិធីសូមគាំទ្រអោយមានគោលនយោបាយនេះ ដោយកំណត់អោយមានបុគ្គលឯករាជ្យមកពីសង្គមកិច្ច ទទួលខុសត្រូវជនបង្គោលកិច្ចការពារកុមារ មានថវិកាគ្រប់គ្រាន់ក្នុងការអនុវត្ត មានបន្ទប់ ឬការិយាល័យទំនាក់ទំនង គ្មានការផ្លាស់ប្តូរតាមអាណត្តិ និងដោះស្រាយបញ្ហាទាន់ពេលវេលា។

In collaboration with and coordination from Plan International Cambodia and ChildFund Cambodia, the Cambodia National Council for Children (CNCC) has conducted a consultative meeting with CCWC in which 37 people (21 women) participated in order to seek input and draw a mapping regarding the initiatives of development of the National Policy on Child Protection System held on 15-16 January 2018 in Svay Rieng province. As a result, the participants of the meeting supported the Policy to be developed but it should have an independent social worker to be responsible as focal point of child protection, an adequate budget for implementing, office for contacting, there is no change in mandate and can solve the problems on time.

Our Partners