The 7th Extraordinary Meeting of the Cambodia National Council for Children on the Results of 2017 and 2018
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)
កិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) នឹងរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅឆ្នំា២០១៨ នៅព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដែលមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សរុបចំនួន ២៨ នាក់។
កិច្ចប្រជុំនេះមានគោលបំណង ជម្រាបជូនពីបច្ចុប្បន្នភាព លទ្ធផលការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានការចែករំលែកបទពិសោធន៍ល្អៗដោយក្រុមការងារដើម្បីកុមារ របស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងក្រសួងព័ត៌មាន និងការផ្តល់ព័ត៌មានត្រឡប់ពីការបង្កើតក្រុមការងារដើម្បីកុមារ (ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ)និងពិភាក្សាលើបញ្ហាប្រឈម សំណូមពរ និងទិសដៅការងារឆ្នាំ២០១៨។