Cambodia National Council for Children

Training on Convention on the Rights of the Child

Training on Convention on the Rights of the Child

 អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

សាលាខេត្តព្រះវិហារ, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីអនុសញ្ញាសិទ្ធិកុមារ ក្រោមអធិបតីភាពលោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ ក.ជ.ក និងមានសិក្ខាកាមចូលរួម សរុប ចំនួន ៣៤នាក់

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០១៧, នៅសាលាខេត្តព្រះវិហារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីអនុសញ្ញាសិទ្ធិកុមារ ក្រោមអធិបតីភាពលោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ ក.ជ.ក និងមានការអញ្ជើញចូលរួមពីមន្រ្តីរបស់លេខាធិការដ្ឋាន ក.ជ.ក ខេត្តព្រះវិហារ មន្រ្តីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិ សម្បទា​ (ស.អ.យ) ខេត្តព្រះវិហារ មន្ត្រី​​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការស្តី្រនិងកុមារ (គ.ក.ន.ក) ខេត្តព្រះវិហារ និងមន្ត្រីអគ្គលេខាធិការដ្ឋាន ក.ជ.ក សរុប ចំនួន ៣៤នាក់ (ស្រី១៧នាក់)។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង (១) ដើម្បីយល់ដឹងអំពីអនុសញ្ញស្តីពី​​​​​សិទ្ធិ​កុមា ពិ​ធីសារបន្ថែម ក្របខណ្ឌច្បាប់ គោលនយោបាយពាក់ព័ន្ធនឹងកិច្ចការពារកុមារ ព្រះរាជក្រឹត្យ អនុក្រឹត្យ បង្កើត ក.ជ.ក (២)បង្កើន និងពង្រឹងសមត្ថភាពដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក មន្ត្រីនៃមន្ទីរ ស.អ.យ ខេត្តព្រះវិហារ និងមន្ត្រី គ.ក.ន.ក ដើម្បីយកចំណេះដឹងទាំងនេះ ទៅផ្សព្វផ្សាយបន្តទៅដល់អ្នកធ្វើការងារពាក់ព័ន្ធជាមួយនឹងកុមារ។

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និង​ទីភ្នាក់ងារសហប្រជាជាតិ​ពាក់ព័ន្ធ និងសម្រេចបាននូវវឌ្ឍនៈភាពគួរឱ្យកត់សម្គាល់ ជាពិសេសពាក់​ព័​ន្ធ​នឹង​ការបណ្តុះបណ្តាលកសាងធនធាន ពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញ ដល់មន្ត្រីជាច្រើន ។ វគ្គបណ្តុះបណ្តាលនេះ គឺជាសកម្មភាពមួយរបស់អគ្គលេខាធិការដ្ឋាន ក.ជ.ក​ ក្នុងការពង្រឹង ពង្រីកចំណេះដឹង និងសមត្ថភាពដល់អ្នកចូលរួមទាំងអស់ឲ្យយល់ដឹងអំពី សិទ្ធិកុមារឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ពិសេសពាកព័ន្ធនឹងប្រវត្តិនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ, កិច្ចការពារកុមារ និងគោលនយោបាយកិច្ចការពារកុមារ, ទិដ្ឋភាពទៅនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ, មូលដ្ឋានគ្រឹះនៃការការពារកុមារ ព្រមទាំងបទដ្ឋានអន្តរជាតិពាក់ព័ន្ធនឹងកិច្ចការពារកុមារ, គោលនយោបាយជាតិ និងអន្តរជាតិនៃកិច្ចការពារកុមារ, មូលដ្ឋានគ្រឹះ និងសារៈសំខាន់នៃការចូលរួមរបស់កុមារ, និងគោលការណ៍ណែនាំនៃការចូលរួមរបស់កុមារ។ ចំណេះដឹងទាំងនេះមានសារៈសំខាន់ណាស់សម្រាប់​អ្នក​ដែលធ្វើការពាក់ព័ន្ធនឹងកុមារនៅគ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល​ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ ​​និងសហគមន៍ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ ប្រកប​ដោយ​គុណភាព និងប្រសិទ្ធភាព ទាំងនៅថ្នាក់ជាតិ  និងថ្នាក់ក្រោមជាតិ និងអាចឈានទៅថ្នាក់តំបន់ និងអន្តរជាតិស្របតាមការវិវឌ្ឍស្ថានភាពកុមារនៅកម្ពុជា។ វគ្គបណ្តុះបណ្តាលស្តីពីអនុសញ្ញាសិទ្ធិកុមារនេះ ពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ ក៏ដូចជាការធានាដល់ការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព ការចូលរួមរបស់កុមារ និងជាមូលដ្ឋានសម្រាប់បញ្ជ្រាបចំណេះដឹងអំពីសិទ្ធិកុមារ និងដើម្បីជម្រុញឲ្យការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមា​រ​នៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព។

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ ក.ជ.ក និងសិក្ខាកាមទាំងអស់បានទៅទស្សនៈកិច្ច និងជួបសំណេះសំណាលជាមួយមន្រ្តី និងកុមារ មជ្ឈមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ​ និងជួបសំណេះសំណាលជាមួយមន្រ្តី និងកុមារនៃអង្គការស្កេប (SCADP) និងបានពិសារអាហារសាមគ្គីជាមួយមន្រ្តី និងកុមារនៃអង្គការ SCADPផងដែរ។ ក្នុងដំណើរទស្សនៈកិច្ចនេះក៏បាននាំនូវអំណោយចែកជូនដល់កុមារកំព្រារស់នៅក្នុងមណ្ឌលផងដែររួមមាន អាវយឺត ទឹកក្រូច នុំ ទឹកសុទ្ធ ស្គរគ្រាប់។ល។

 

 

 

 

Our Partners