Cambodia National Council for Children

National Workshop  on Youth Networking in Promoting Advocacy

National Workshop on Youth Networking in Promoting Advocacy

 ខេត្តតាកែវ៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក )ដោយមានការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសអាល្លឺម៉ង់ និងអង្គការ Terre Des Hommes សហការជាមួយអង្គការគាំពារកុមារដែលងាយរងគ្រោះ (VCAO) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីបណ្តាញយុវជនក្នុងការលើកកម្ពស់ការតស៊ូមតិ ក្នុងគោលបំណងឲ្យអ្នកពាក់ព័ន្ធ(កុមារ យុវជន និងមនុស្សវ័យក្មេង) អាចសមាហរណកម្មខ្លួនចូលក្នុងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើមី្បចែករំលែកនូវការអនុវត្តល្អពាក់ព័ន្ធនឹងកិច្ចការពារកុមារ និងការអនុវត្តសិទ្ធិកុមារចំពោះអ្នកជុំវិញខ្លួន និងចែករំលែកនូវការអនុវត្តល្អៗរបស់យុវជនព្រមទាំងសម្របសម្រួលពង្រឹងយន្តការតស៊ូមតិពាក់ព័ន្ធនឹងសិទ្ធិកុមារ។ សិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក ដែលមានការអញ្ជើញចូលរួមពី លោកជំទាវ នូ សុវណ្ណនី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធាន ក.ជ.ក ខេត្តតាកែវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា យុវជន ដែលអញ្ជើញមកពី បណ្តាញកុមារអ្នកតស៊ូមតិ(CAN), ចលនាកុមារ និងយុវជនកម្ពុជាដើមី្បសិទ្ធិកុមារ (CCYMCR), មន្ត្រីនៃមន្ទីរសង្គមកិច្ច ខេត្តតាកែវ, និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក សរុប ៧៥នាក់។

Our Partners