Cambodia National Council for Children

The Delegates of Cambodia National Council for Children visited the maternal, infant, children and minor children living with their mother and detained in correction center 2

The Delegates of Cambodia National Council for Children visited the maternal, infant, children and minor children living with their mother and detained in correction center 2

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧, បានចូលរួមអមដំណើរគណៈប្រតិភូនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ចុះសំណេះសំណាល ពិនិត្យស្ថានភាពរស់នៅ និងចែកសម្ភារៈ ប្រើប្រាស់ប្រចាំថ្ងៃជូនដល់មាតា ទារក កុមារ និងក្មួយៗជាអនីតិជន ដែលកំពុងរស់នៅជាមួយម្តាយ និងកំពុងជាប់ឃុំឃាំងក្នុងមណ្ឌលកែប្រែ ម២ ស្ថិតនៅភូមិកំរៀង សង្គាត់ព្រៃវែង ខណ្ឌសង្កោ រាជធានីភ្នំពេញ។ នេះជាសកម្មភាពដ៏ប្រពៃមួយទៀតរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងនាមជាយន្តការសម្របសម្រួល និងផ្តល់យោបល់ជូយរាជរដ្ឋាភិបាលលើការងារទាក់ទងនឹងការលើកកម្ពស់សុខុមាលភាព និងសិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍ សិទ្ធិទទួលបានការការពារ និងសិទ្ធិចូលរួមរបស់កុមារ។

គណៈប្រតិភូអញ្ចើញចុះសំណេះសំណាលមណ្ឌលកែប្រែ ម២នេះ រួមមាន លោកជំទាវ អ៊ឹម ស៊ីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កជក, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, អញ្ចើញមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងកិច្ចការនារី, អគ្គលេខាធិការដ្ឋាន ក.ជ.ក, កាកបាទក្រហមកម្ពុជា, និងសម្ពន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ សរុប ២០ ចំនួយ នាក់។ គណៈប្រតិភូបានជួបសំណេះសំណាលសួរសុខទុក្ខជាមួយជនជាប់ឃុំជាអនីតិជន និងជនជាប់ឃុំជាស្រ្តី និងបានពិភាក្សាការងារជាមួយលោកជំទាវឧត្តមសេនីយ៍ឯក សុខ សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។

ក្នុងកិច្ចជំនួបពិភាក្សានេះលោកជំទាវឧត្តមសេនីយ៍ឯក ក៏បានលើកអំពីការងារអប់រំកែប្រែ​​​​ និងបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន រួមមាន៖ មណ្ឌលកែប្រែ ម២ មានកិច្ចសហការជាមួយមន្ទីរការងារ និងណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការសង្គមស៊ីវិលមួយចំនួនបានបណ្តុះបណ្តាលលើជំនាញ ថ្នាក់កាត់ដេរ, ថ្នាក់សំអាងកាយ, ដេរកំទេចក្រណា​ត់​, សំណង, អគ្គិសនី, ម៉ាស៊ីនត្រជាក់, ថ្នាក់កំព្យូទរ, អប់រំផ្លូវចិត្ត ,សំអាងការ, សាលាមតេយ្យសិក្សា, បំណិនជីវិត និងមានប៉ុស្តិ៍សុខភាព ចំនួន២ អាគារ។​ ទន្ទឹមនេះក៏មានបញ្ហាមួយចំនួនផងដែរ គឺមណ្ឌលកែប្រែ ម២ មិនមានកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ដែលជនជាប់ឃុំជាអនីតិជនមួយចំនួនមិនចេះអក្សរដែលធ្វើឱ្យពួកគា​ត់​​ ពិបាកក្នុងការរៀនជំនាញខាងលើបានល្អ, ខ្វះគ្រូជំនាញ, ទីតាំងតូចចង្អៀត, ខ្វះអាគារ, និងខ្វះថវិកាសម្រាប់ទិញសម្ភារៈប្រើប្រាសសម្រាប់ជនជាប់ឃុំ។

សូមបញ្ជាក់ថាៈ បណ្ឌលអប់រំកែប្រទី២ ជាបណ្ឌលអប់រំកែប្រែគ្រប់គ្រប់គ្រងដោយផ្ទាល់ពីអគ្គនាយកពន្ធនាគារ និងគ្រប់គ្រងជនជាប់ឃុំជាពីប្រភេទ គឺ ជនជាប់ឃុំជាអនីតិជន​ និងជនជាប់ឃុំជាស្ត្រី បច្ចុប្បន្នជនជាប់ឃុំកំពុងឃុំឃាំងជាក់ស្តែងចំនួន ១៣២៥​ នាក់ ស្រី ៩០១ នាក់, ស្ត្រីមានផ្ទៃពោះចំនួន២៧ នាក់, និងកូនតាមម្តាយចំនួន ៣៨នាក់ ស្រី ១៧ នាក់ ។ អនីតិជនចំនួន ៤៦៣ នាក់ ស្រី ៣៩នាក់, ជនបរទេសចំនួន ១៤៦ នាក់ ស្រី ១៣៨ នាក់, អាគារឃុំឃាំងសរុប ចំនួន ០៣ អាគារ ស្មើនឹង ១៩ បន្ទប់។

ក្នុងឱកាសចុះសំណេះសំណាលនេះ បាននាំយកមននូវអំណោយមួយចំនួនសម្រាប់ជនជាប់ឃុំឃាំងប្រើប្រាស់ប្រចាំថ្ងៃមានដូចខាងក្រោម ៖ កុមារតូច ចំនួន ៤០ នាក់ ក្នុងនោះទារក ៥ និងកុមារតូច ៣៥នាក់ ម្នាក់ៗទទួលបានឃីដមួយកញ្ចប់ ដោយក្នុងឃីដនោះមាន ទឹដោះគោ France Be Be No 1 or 2 ១កំប៉ុង, ខោអាវ ១កំប្លេ,    នំកូនក្មេង ១ប្រអប់, ទឹកសិទ្ធ ២ដប ។

អនីតិជន ចំនួន ៤១០ នាក់ ម្នាក់ៗទទួលបានឃីដមួយកញ្ចប់ ដោយក្នុងឃីដនោះមានអាហារមួយកញ្ចប់ រួមមាន  នំប៉័ងបាយ័ន ២ដើម, ទឹកដោះគោខាប់ ១កំប៉ុង, ទឹកសុទ្ធ ២ដប, ភួយធំ ចំនួន០១, សាប៊ូដុះខ្លួន ចំនួន០១ដុំ, ថ្នាំដុះធ្មេញ, ច្រាសដុះធ្មេញ, សាប៊ូកក់សក់, ក្រាសសិតសក់ និងសម្ភារៈបន្ថែមលើឃីដ នោះមានរទេះកូនក្មេងចំនួន ២០គ្រឿង សៀវភៅអាន និងសៀវភៅគំនូរចំនួន ៤១០ក្បាល។

លើសពីនេះទៀតលោកជំទាវគណៈប្រតិភូ ក៏បានមានមតិផ្តាំផ្ញើដល់ជនជាប់ឃុំទាំងអស់ឱ្យមានអនាម័យក្នុងការរស់នៅស្អាត ហូបស្អាត ខិតខំកែប្រែចិតគំនិតដើម្បីក្លាយខ្លួនទៅជាពលរដ្ឋល្អនឹងបានឆាប់ចេញពីបណ្ឌលឃុំឃាំងទៅរស់នៅជួបជុំជាមួយក្រុមគ្រួសារ​ និងសង្គមជាតិវិញ និងខិតខំរៀនសូត្រនូវជំនាញចំណេះដឹងខាងលើឱ្យចេះពិតប្រាកដ​​ នៅពេលចេញពីមណ្ឌលកែប្រែ ម២វិញនឹងមានជំនាញចំណេះដឹងអាចរកការងារធ្វើបានក្នុងសង្គមជាតិយើង។

 

 

 

 

Our Partners