Cambodia National Council for Children

Consultative Meeting Informal Technical Working Group to Review and Comment on the draft Cambodia Child Protection System Framework Reform Process

Consultative Meeting Informal Technical Working Group to Review and Comment on the draft Cambodia Child Protection System Framework Reform Process

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ថ្ងៃទី២០ ដល់២២​ ខែមិថុនា ឆ្នាំ២០១៧, សណ្ឋាគារ សោមាទេវីអង្គរ ខេត្តសៀមរាប, សហការជាមួយ Family Care First, USAID, Plan International, And ChildFund Cambodia បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ក្រុមការងារបច្ចេកទេសដើម្បីពិនិត្យ និងផ្តល់យោបល់លើគំនិតផ្តូចផ្តើមបង្កើតក្របខណ្ឌការងារប្រព័ន្ធកិច្ចការពារកុមារនៅកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ញ៉េប​ សុភាព អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និងមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត គឹង ឆៃហៀង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប លោក​ លោកស្រីមកពី ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ សរុប ៣៤នាក់។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីកំណត់អំពីវិធីសាស្រ្តរួមជាក់ស្តែងដែលមានប្រសិទ្ធភាពសម្រាប់ដោះស្រាយបញ្ហាប្រឈមនឹងប្រព័ន្ធការពារកុមារ។ ផ្តូចផ្តើមរៀបចំក្របខណ្ឌការងារស្តីពីប្រព័ន្ធកិច្ចការពារកុមារនៅកម្ពុជា និងស្នើសុំការឯកភាពលើសកម្មភាពបន្ទាប់ពាក់ព័ន្ធនឹងគម្រោងក្របខណ្ឌការងារស្តីពីប្រព័ន្ធកិច្ចការពារកុមារនៅកម្ពុជា ពីអ្នកពាក់ព័ន្ធ។

លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់​ គឺបានពិភាក្សាយកចំណុចសំខាន់ៗជាអាទិភាពដាក់ក្នុងក្របខណ្ឌប្រព័ន្ធកិច្ចការពារកុមារនៅកម្ពុជា ដោយជំហានដំបូងយើងធ្វើការទបស្កាត និងកិច្ចការពារកុមារ រដ្ឋាភិបាលមានតួនាទីដំបូងបំផុតក្នុងកិច្ចការពារនេះ។ ក្របខណ្ឌការងារប្រព័ន្ធកិច្ចការពារកុមារនេះ រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមានតួនាទីដឹកនាំ អនុវត្តការងារ និងការទទួលខុសត្រូវ។​ មណ្ឌលស្នាក់នៅជាកន្លែងបណ្តោះអាសន្នមួយរយៈខ្លីប៉ុណ្ណេាះ ជម្រើសដែលល្អទី១គឺកុមារនៅជាមួយគ្រួសារ និងសហគមន៍។ ចំនួនមណ្ឌលត្រូវបានកាត់បន្ថយហើយចំនួនកុមារនៅក្នុងមណ្ឌលក៏ត្រូវបានកាត់បន្ថយដែរដោយធ្វើសមាហរណកម្មទៅគ្រួសារ និងសហគមន៍វិញដែលជាជម្រើសល្អជាងស្នាក់នៅក្នុងមណ្ឌល។ ភាពស្មើគ្នានៃសេវាកម្មផ្តល់ឱ្យកុមាររវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល និងជម្រុញការងារការអនុវត្តការការពារកុមារកម្ពុជា។ កញ្ជប់សេវាកម្មដែលបានផ្តល់ឱ្យធ្វើឱ្យស្មើៗគ្នា ដោយកន្លងមកកញ្ចប់សេវាការអនុវត្តកន្លងមកមានភាពមិនស្នើគ្នាទេ។

យើងបង្កើតនូវប្រព័ន្ធកិច្ចការពារកុមារ​​ គឺកាត់បន្ថយនូវភាពអវិជ្ជមាន ហើយយើងបានកំណត់កុមារដែលស្ថិតក្នុងប្រព័ន្ធកិច្ចការពារកុមារជាពីរក្រុមគឺ

ក្រុមទី១ កុមារត្រូវបានគេរំលោភបំពាន និងកុមារត្រូវបានគេជួញដូរ។

ក្រុមទី២ កុមារអនាថា, កុមារគេមិនអើពើ, កុមារប្រើបា្រសគ្រឿងញៀន, កុមារធ្វើការទម្រង់ធ្ងន់ធ្ងរ, កុមារងាយរងគ្រោះ (កុមារពិការ, កុមារនៅក្រៅសាលា, កុមារដែលឪពុកម្តាយធ្វើចំណាកស្រុក​, កុមារទំនាសនឹងច្បាប់​​ និង​កុមារដែលគេបោះបង់ចោល ដែលកុមារទាំងអស់នេះប្រព័ន្ធកិច្ចការពារកុមារយើងត្រូវការពារឱ្យបាន។

កិច្ចពិភាក្សាពិគ្រោះយោបល់ក៏បានកំណត់អ្នកដែលពាក់ព័ន្ធកិច្ចការពារកុមារក្នុងគ្រួសារ និងសហគមន៍​នេះផងដែរ គឺគណៈកម្មការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ ដោយធ្វើយ៉ាងណាឱ្យពួកគាត់យល់ដឹងអំពីតួនាទី និងការអនុវត្តឱ្យបានល្អប្រសើឡើងថែមទៀត តាមរយៈការផ្តល់អនុសាសន៍មួយចំនួន និងធ្វើការបណ្តុះបណ្តាល់ជំនាញថែមទៀត។​ ក្រៅពីនេះយើងក៏នៅមានឪពុកម្តាយ អាណាព្យាបាល អ្នកជិតខាង ព្រះសង្ឃ និងកុមារខ្លួនឯងផ្ទាល់ជាអ្នកការពារកុមារ ជាអ្នករាយការណ៍ អន្តរាគមន៍ និងផ្តល់ព័ត៌មាន អំពីការរំលោភបំពាន និងអំពើហិង្សាកុមារទៅអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរក និងបញ្ជូនកុមារទៅទីកន្លែងមានសុវត្ថិភាព និងទទួលបានកញ្ចប់សេវាដែលរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលផ្តល់ឱ្យស្មើៗគ្នា។ ករណីការរំលោភបំពាន និងអំពើហិង្សាភាគច្រើនកើតមានឡើងនៅក្នុងគ្រួសារ និងសហគមន៍ ដូចនេះយើងត្រូវបង្កើន និងពង្រីកសេវាកិច្ចការពារកុមារឱ្យដល់សហគមន៍ ដើម្បីមានភាពងាយស្រួលក្នុងការការពារ ការរាយកាណ៍ ក៏ដូចជាការដោះស្រាយការការពារកុមារថ្នាក់ក្រោមជាតិ។ ត្រូវតែមានមន្ត្រីសង្គមកិច្ចជំនាញកិច្ចការពារកុមារម្នាក់ក្នុងសហមន៍មួយ ហើយមន្ត្រីនេះយល់អំពីការងារអាចបំពេញភាពខ្វះចន្លោះកិច្ចការពារកុមារកម្ពុជាបានល្អ និងមានភាពស្មើគ្នា។ ផ្តល់សេវាផ្នែកចិត្តសាស្រ្តដល់សហគមន៍ធ្វើការដោះស្រាយបញ្ហាវាមានសារៈសំខាន់ជាងបញ្ជូនទៅប៉ូលីស ដើម្បីជៀសវាងរឿងតូចទៅជារឿងធំ ដោយធ្វើយ៉ាងណាឱ្យការងារកិច្ចការពារកុមារមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

 

Our Partners