Cambodia National Council for Children

Training On CAMInfo

Training On CAMInfo

ទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា(ស.អ.យ) ថ្ងៃទី០៣ ដល់០៤ ខែវិឆ្ឆិកា ឆ្នាំ២០១៦ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សហការណ៍ជាមួយវិទ្យាស្ថានជាតិស្ថិតិ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធទិន្នន័យមូលដ្ឋាននៃសូចនាករសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា កាំអ៊ីនហ្វូ ២០១៦ (CAMInfo) ដល់មន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួង ស.អ.យ វិទ្យាស្ថានជាតិសង្គមកិច្ច អង្គការទស្សនៈពិភពលោក អង្គការ Save The Children  និងអគ្គលេខាធិការដ្ឋាន ក.ជ.ក សរុប ៣៦នាក់ ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធទិន្នន័យមូលដ្ឋានសូចនាករអភិវឌ្ឍន៍ជាតិ (CAMInfo) ជាពិសេសសូចនាករពាក់ព័ន្ធនឹងសិទ្ធិកុមារ។ វគ្គ  បណ្តុះបណ្តាលនេះមានសារៈសំខាន់ក្នុងការរួមចំណែកលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ ក៏ដូចជាការបំពេញតម្រូវការប្រើប្រាស់ទិន្នន័យស្ថិតិរបស់អ្នកដែលធ្វើការងារពាក់ព័ន្ធកុមារ និងយកចំណេះដឹងនេះទៅធ្វើការវិភាគ បកស្រាយទិន្នន័យ និងប្រើប្រាស់ដើម្បីជាប្រយោជន៍កុមារ។

 

Our Partners