Cambodia National Council for Children

Meeting on Develop Combined 4th , 5th, and 6th report on the Implementation of CRC in Cambodia

Meeting on Develop Combined 4th , 5th, and 6th report on the Implementation of CRC in Cambodia

 កិច្ចប្រជុំក្រុមការងារបច្ចេកទេស

រៀបចំសេចក្តីព្រាងរបាយការណ៍ជាតិលើកទី៤, ទី៥, និងទី៦ 
ស្តីពីការអនុវត្តអនុសញ្ញាស្តីពីកុមារ ជូនគណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ
 
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស រៀបចំសេចក្តីព្រាងរបាយការណ៍ជាតិលើកទី៤, ទី៥, និងទី៦ ស្តីពីការអនុវត្តអនុសញ្ញាស្តីពីកុមារជូនគណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យផ្តល់យោបល់លើទស្សនៈទាន ឯកសារពាក់ព័ន្ធនឹងការជ្រើសរើសទីប្រឹក្សាបច្ចេកទេសដើម្បីរៀបចំសេចក្តីព្រាងរបាយការណ៍ជាតិលើកទី៤, ទី៥, និងទី៦។ 
អង្គប្រជុំនេះដឹកនាំដោយ ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក.ជ.ក និងជាអនុប្រធានក្រុមការងារបច្ចេកទេសរៀបចំសេចក្តីព្រាងរបាយការណ៍ជាតិលើកទី៤, ទី៥, និងទី៦ ដែលមានសមាសភាពចូលរួម អនុប្រធាន សមាជិក និសមាជិតតំណាងអង្គការ UNICEF, UNOHCHR, WORLD VISION Cambodia, Cambodia Acts, និង សរុបចំនួន ១២នាក់។ 
លទ្ធផលកិច្ចប្រជុំៈ
-អង្គប្រជុំបានឯកភាពគ្នាទៅលើទស្សនៈទាន និងឯកសារពាក់ព័ន្ធនឹងការជ្រើសរើសទីប្រឹក្សាបច្ចេកទេស។ សម្រាប់ 
ការប្រកាសជ្រើសរើសទីប្រឹក្សាបច្ចេកទេសផ្សព្វផ្សាយតាមគេហទំព័រសារព័ត៌មាន Bong Thom , Cam HR, Website MoSVY, និង Website CNCC។
-អង្គប្រជុំសម្រេចបង្កើត Group Telegram សម្រាប់ផ្តល់ព័ត៌មានដល់សមាជិក។
-អង្គប្រជុំសម្រេចយកថ្ងៃប្រជុំលើកក្រោយនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៧ ម៉ោង ២៖០០ រសៀល។
សូមបញ្ជាក់ថាៈ កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២។ ក្នុងនាមជារដ្ឋភាគី រាជរដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចធ្វើរបាយការណ៍លើកដំបូងស្តីពីការអនុវត្តសិទ្ធិកុមារ នៅ២ឆ្នាំក្រោយពីការផ្តល់សច្ចាប័ន និងធ្វើរបាយការណ៍ទៀងទាត់រៀងរាល់ ៥ឆ្នាំម្តងជូនគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ (អ.ស.ប)។ របាយការណ៍ដំបូងរបស់កម្ពុជាស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្វិកុមារ បានដាក់ជូនគណៈកម្មាធិការសិទ្ធិកុមារនៃអ.ស.ប ពិនិត្យនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៩៧។ បន្ទាប់មក គណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារបានចេញនូវសំណួរចំនួន ២០ដើម្បីឱ្យរាជ រដ្ឋាភិបាលកម្ពុជាបំភ្លឺបន្ថែមទៀត។ នៅថ្ងៃទី២៤ ខែឧសភា ឆ្នំា២០០០ គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ៣រូប បានចូលរួមសម័យប្រជុំលើទី៦៤១ របស់គណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារនៅទីក្រុងហ្សឺណែវដើម្បីការពាររបាយកាណ៍ដែលបានដាក់ជូនគណៈកម្មាធិការ។ កម្ពុជាបានទទួលអនុសាសន៍ពីគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារ ដែលជាការពិចារណាលើរបាយការណ៍ និងចម្លើយរបស់កម្ពុជា។ បន្ទាប់មក រាជរដ្ឋាភិបាលកម្ពុជាបានដាក់របាយការណ៍លើកទី២ និងទី៣ ជូនគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នំា២០០៩ ដែលបានរៀបរាប់អំពីលទ្ធផលនៃការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមាននៃ អ.ស.ប លើរបាយការណ៍ដំបូង។ ហើយនៅឆ្នាំ២០១៨ ខាងមុខនេះ គឺរាជរដ្ឋាភិបាលកម្ពុជាត្រូវរៀបចំធ្វើរបាយការណ៍ជាតិលើកទី៤, ទី៥, និងទី៦ ស្តីពីវឌ្ឍនភាពនៃកាអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារកម្ពុជា ជូនគណៈកម្មាធិកាសិទ្ធិកុមារនៃអ.ស.ប។
 
 

Our Partners