Cambodia National Council for Children

Workshop on Develope Action Plan and Budget Plan  for National Committee Child Protection

Workshop on Develope Action Plan and Budget Plan for National Committee Child Protection

 ខេត្តព្រះសីហនុ ថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០១៦ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងសម្ពន្ធអង្គការចាប់ដៃ បានរៀបចំសិក្ខាសាលា ស្ដីពីការបង្កើតផែនការសកម្មភាព និងផែនការថវិកាសម្រាប់គណៈកម្មការការពារកុមារថ្នាក់ជាតិ។ សិក្ខាសាលានេះរៀបចំឡើង ដើម្បីរៀបចំផែនការសកម្មភាព និងផែនការថវិកាសម្រាប់គណៈកម្មការការពារកុមារថ្នាក់ជាតិ ដើម្បីជំរុញដំណើរការគណៈកម្មការឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លើកកម្ពស់ បង្កើនប្រសិទ្ធភាពនៃទំនាក់ទំនង និងកិច្ចសហការរវាងសមាជិកគណៈកម្មការការពារកុមារថ្នាក់ជាតិ ព្រមទាំងរកវិធីសាស្រ្តរួមគ្នា ក្នុងការជំរុញដំណើរការកាន់តែប្រសើរ។ សមាសភាពចូលរួម សរុប ចំនួន ៤៩ នាក់ (ស្រី១២នាក់) ជាសមាជិក សមាជិកាគណៈកម្មការ ការពារកុមារថ្នាក់ជាតិ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក។

Our Partners