Cambodia National Council for Children

Meetings set up educational messages on the protection against abuse and sexual harassment

Meetings set up educational messages on the protection against abuse and sexual harassment

 អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

កិច្ចប្រជុំរៀបចំបង្កើតសារអប់រំ ស្តីពីការការពារពីការរំលោភបំពាន​ និងបៀតបៀនផ្លូវភេទ

ព្រឹកថ្ងៃសុក្រ ៥រោច ខែស្រាពណ៏ ព.ស.២៥៦២  ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សហការជាមួយអង្គការមូលនិធិសិទ្ធិកុមារ(Child Fund Cambodia) ​បានរៀបចំកិច្ចប្រជុំដំបូងបង្កើតសារអប់រំ ស្តីពីការការពារកុមារពីការរំលោភបំពាន​ និងបៀតបៀនផ្លូវភេទ។​ សារអប់រំនេះមានគោលបំណងដើម្បីឱ្យកុមារអាចការពារខ្លួន និងដើម្បីឱ្យសាធារជនបានយល់ដឹង និងជៀសវាងទង្វើដែលនាំទៅរកការរំលោភបំពាន និងការបៀតបៀនផ្លូវភេទកុមារ។ កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ ស៊ន សាបោន អគ្គលេខាធិការរង តំណាងលោកជំទាវអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និងមានអ្នកចូលរួមមកពីនាយកដ្ឋាននៃក្រសួង ស.អ.យ និងអង្គការដៃគួពាក់ព័ន្ធ  សរុបចំនួន ២៤នាក់ (ស្រី១២នាក់)។

កិច្ចប្រជុំបានពិភាក្សា និងចែករំលែកនូវបទពិសោធន៍ទាក់ទងនឹងការរៀបចំបង្កើតសារអប់រំនេះ និងបានសម្រេចបង្កើតសារអប់រំជាផ្ទាំងរូបភាព(Poster)ដែលផ្តោតទៅលើការបង្គារទប់ស្កាត់ និងការឆ្លើយតប។ អ្នកចូលរួមទាំងអស់នឹងរៀបចំបង្កើតជាសារអប់រំទាក់ទងនឹងការបង្គារទប់ស្កាត់ និងការឆ្លើយតប ដើម្បីដាក់ឆ្លងអង្គប្រជុំពិនិត្យសម្រចលើកក្រោយទៀត។

 

Our Partners