Cambodia National Council for Children

Newsletter

Newsletter

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ១៩៩២។ ក្នុងនាមប្រទេសហត្ថលេខី យើងមានកាតព្វកិច្ចគោរព និងអនុវត្តតាមបទប្បញ្ញត្តិទាំងឡាយ ដែល​មានចែងក្នុង  អនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម ដើម្បីលើកស្ទួយ និងការពារកុមារ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលមានកាតព្វកិច្ចសំខាន់មួយទៀត គឺធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាព​នៃការអនុវត្ត​អនុសញ្ញា និងពិធីសារបន្ថែមនៃអនុសញ្ញស្តីពីសិទ្ធិកុមារ ជូនគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ។ យោងតាមលក្ខខណ្ឌខាងលើ រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានខិតខំប្រឹងប្រែងរៀបចំ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត​ ច្បាប់ បទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងកុមារ និងឧបករណ៍សិទ្ធិកុមារជាច្រើន។  អគ្គលេខាធិការដ្ឋាន​ ក.ជ.ក បានសម្របសម្រួលនៅគ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គកា​រ​​មិនមែនរដ្ឋាភិបាល​ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ ​​និងសហគមន៍​​ក្នុងទិសដៅលើកស្ទួយ និងការពារកុមារ ជាពិសេសលើកកម្ពស់ចំណេះ​ដឹ​ងស្តីពី​សិទ្ធិកុមារ ប្រកប​ដោយ​គុណភាព និងប្រសិទ្ធភាព ទាំងនៅថ្នាក់ជាតិ  និងថ្នាក់ក្រោមជាតិ និងអាចឈានទៅថ្នាក់តំបន់ និងអន្តរជាតិស្របតាមការវិវឌ្ឍស្ថានភាពកុមារនៅកម្ពុជា។ 

TitleSizeDateAction
Newsletter-1-20120.00 MB31-Dec-2016
Newsletter-1-20130.00 MB31-Dec-2016
Newsletter-2-20120.00 MB31-Dec-2016
Newsletter-3-20120.00 MB31-Dec-2016

Our Partners